ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ នៅ២សប្តាហ៍ទៀតក្រុមការងារនឹងកំណត់ថ្ងៃជាក់លាក់សម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ
ក្រោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល បានដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីចុះពិនិត្យវឌ្ឍនភាព នៃការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យ និងសម្រេចកំណត់យកថ្ងៃជាក់លាក់ដើម្បីដាក់ឱ្យដំណើរការ នៅពេលនេះត្រូវរង់ចាំ២សប្តាហ៍ទៀត ទើបកំណត់ជាក់លាក់ ។

ផ្តល់បទសម្ភាសន៍ឱ្យ សារព័ត៌មាន ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា បន្ទាប់ដំណើរការចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាគីពាក់ព័ន្ធ ដើម្បីពិនិត្យមើលរាល់គ្រប់ផ្នែកនៃអាកាសយានដ្ឋានអន្តរជាតិតេជោ គឺឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានប្រជុំបូកសរុប ដោយបញ្ជាក់ថា កន្លងមកបានកំណត់យកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃបើក ឱ្យដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ ប៉ុន្តែបន្ទាប់ពីបានពិនិត្យ និងស្តាប់ការលើកឡើងពីគ្រប់ភាគីពាក់ព័ន្ធ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីបានកំណត់ថា នឹងចុះមកពិនិត្យវឌ្ឍនភាព នៅ២សប្តាហ៍បន្ទាប់ទៀត ហើយនៅ ពេលនោះទើបអាចកំណត់ថា តើថ្ងៃទី១០ កក្កដា ឆ្នាំ២០២៥ឬបែបណា។
ឯកឧត្តមបានបន្តទៀតថា បើទោះបែបនេះក្តី ឯកឧត្តមនៅមានជំនឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោប្រាកដជានឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១០ខែកក្កដាបាន ដោយសារភាគីពាក់ព័ន្ធបានប្តេជ្ញារួមគ្នា ហើយថានឹងពន្លឿនការងារទំាងអស់ដើម្បីឱ្យបានរួចរាល់។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណជិត១០០%ហើយ ដែលអាកាស យានដ្ឋានមួយនេះ សាងសង់លើផ្ទៃដីសរុប ប្រមាណ ២,៦០០ហិចតា ជាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សាងសង់ដោយក្រុមហ៊ុន CAIC ដែលបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានតម្លៃសរុបប្រមាណ ១,៥០០លានដុល្លារ និងជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលអាចទទួលយន្តហោះធំៗគ្រប់ប្រភេទលើ ពិភពលោក៕ អត្ថបទ៖ គង់ រ៉េន







-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ