ព័ត៌មាន
SCGO ធ្វើសន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា
ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា (SCGO), រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥។
ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធាន សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា (SCGO), រួមនឹងភ្ញៀវជាតិ អន្តរជាតិ សមាជិក សមាជិកា លោក លោកស្រីសាស្ត្រាចារ្យជាវាគ្មិនជាតិ និងអន្តរជាតិ លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រី។
ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគម គ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បានមានប្រសាសន៍ថា សមាគមយើងបានរៀបចំ សន្និសីទប្រចាំ ឆ្នាំលើកទី២សមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា ដើម្បីពង្រីកចំណេះដឹងដល់គ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី គ្រូពេទ្យវះកាត់ទូទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាគ្រូពេទ្យកម្ពុជាយើងទាំងអស់ និងដើម្បីលើកកំពស់សុខមាលភាព ប្រជាជនកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់គ្រូពេទ្យកម្ពុជាយើង។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ ផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៏រវាងគ្នានិងគ្នា ទៅលើប្រធានបទសំខាន់ៗជាច្រើន។ ក៏សូមថ្លែង អំណរគុណដល់ UTAH, USA និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីភិច APAGE ដែលបានសហការគ្នា រៀបចំសន្និសីទដ៏មានអត្ថប្រយោជន៍នេះឡើង។
ឯកឧត្តមសាស្ត្រាចារ្យបានពន្យល់បន្ថែមពីសារសំខាន់នៃការវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុប គឺជាជំនាញសល្យសាស្រ្តមួយ និងជាយុគសម័យថ្មីនៅកម្ពុជា ។
នាឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា សន្និសីទថ្ងៃនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់ នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើអោយមានសុក្រិតភាពលើការអភិវឌ្ឍទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅ តាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលសំដៅលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យកាល់ម៉ែតបាន និងកំពុងតែធ្វើពេលនេះ។
ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមែនត្រឹមតែដើម្បីសុខភាពតែមួយមុខប៉ុណ្ណោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមានផាសុខភាព ឲ្យស្អាត ព្រោះដល់ដំណាក់កាលដែលយើងត្រូវអភិវឌ្ឍន៍ និងត្រូវមានសោភ័ណភាពថែមទៀត។ ក្នុងនោះឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន០២ឃ្លា តែងតែលើកឡើងថា គឺសុំឲ្យយើងទាំងអស់គ្នា អនុវត្តន៍នោះ គឺ ត្រូវតែធ្វើឲ្យបានសម្រេច ត្រូវតែធ្វើឲ្យបានល្អ។ ហើយប្រសិនបើយើងធ្វើបាន គឺយើងនឹងទទួលបានជោគជ័យនៅក្នុងវិជ្ជាជីវៈសុខាភិបាល៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ