ព័ត៌មាន
យុវជនកាកបាទក្រហមកម្ពុជា តាមសាលារៀន បានចូលរួមយ៉ាងសំខាន់លើកិច្ចការសាលា និងសង្គម
យុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀន បានក្លាយជាធនធានសំខាន់មួយ ក្នុងការជួយដល់កិច្ចការសាលា និងសង្គមជាតិជាច្រើន។ ខណៈពួកគេម្នាក់ៗជួយការងារដោយគ្មានប្រាក់កម្រៃ ជួយការងារដោយពេញចិត្ត ក្នុងគោលដៅរួមមួយគឺភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ គណៈគ្រប់គ្រងវិទ្យាល័យជាស៊ីមសាមគ្គី ដែលសាលារបស់លោក មានយុវជនកាកបាទក្រហមកម្ពុជា។

យុវជនកាកបាទក្រហមកម្ពុជា ជាយុវជនក្នុងឯកសណ្ឋានដែលតែងឃើញមានវត្តមានក្នុងកិច្ចការសង្គមនានា។ ក្រៅពីការងារសង្គមនៅខាងក្រៅ យុវជនកាកបាទក្រហម ក៏ជាធនធានសំខាន់ នៅតាមសាលារៀនដែលខ្លួនសិក្សាផងដែរ។ ជាក់ស្ដែងសម្រាប់ យុវជនកាកបាទក្រហមកម្ពុជា ដែលសិក្សានៅវិទ្យាល័យជាស៊ីមសាមគ្គី រាល់ថ្ងៃពួកគេតែងជួយការងារសាលា ទាំងការងារវិន័យ សណ្ដាប់ធ្នាប់ ក៏ដូចជាការងារបរិស្ថាន។ នេះជាការលើកឡើងរបស់ លោក ផាន់ ណិល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គី។

លោកថាយុវជនកាកបាទក្រហមកម្ពុជា បានក្លាយជាយុវជនមានវិន័យល្អ ជាយុវជនឧស្សាហ៍ព្យាយាម ជាយុវជនគំរូ ផ្ដល់ជាគំរូដល់យុវជនជាសិស្សដទៃទៀត។ ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោកពិតជាកោតសសើរ និងពេញចិត្តចំពោះការចូលរួមរបស់យុវជនកាកបាទក្រហម។
ក្រោយចប់ការងារប្រចាំថ្ងៃ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យជាស៊ីមសាមគ្គី លើកឡើងថា ពួកគាត់ម្នាក់ៗសុទ្ធតែបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងចាប់តាំងពីពួកគេសិក្សាថ្នាក់ទី ៧មកម្លេះ។
ជាយុវជនកាកបាទក្រហម ពួកគេម្នាក់ៗពេញចិត្តនឹងការជួយការងារសាលាប្រចាំថ្ងៃ ទោះពួកគេពុំទទួលបានប្រាក់កម្រៃយ៉ាងណាក្ដី។ ការក្លាយជាយុវជនកាកបាទក្រហមកម្ពុជា រយៈពេលប៉ុន្មានឆ្នាំមកនេះ ផ្ដល់មកវិញឱ្យពួកគេក្លាយជាមនុស្សមានវិន័យ មានទំនាក់ទំនងកាន់តែច្រើន ទទួលបានបទពិសោធន៍ថ្មីៗ និងបានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ។ ពួកគេពិតជាពេញចិត្តក្នុងការចូលរួមរបស់ខ្លួន ដើម្បីភាពប្រសើរឡើង។
នៅក្នុងសប្ដាហ៍នេះ ពោលនៅថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ។
ជាការអបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួមបរិច្ចាកជាថវិកាជូនដល់កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទៈគឹមហុក


-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ