ព័ត៌មាន
បារាំងនឹងខិតខំនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនឲ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉េឡេ បានអះអាងថា រដ្ឋាភិបាលបារាំងនឹងខិតខំធ្វើ យ៉ាងណានាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈឆ្នាំ២០២៤កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងបារាំងបានកើនដល់ជាង៨ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន១,៤៨ពាន់លាន អឺរ៉ូ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» ដែលរៀបចំឡើងដោយក្លឹមអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ្សាក់ ប៉េឡេ បានបញ្ជាក់ថា ប្រទេសបារាំងគឺជាប្រទេសមុនគេបង្អស់ក្នុងចំណោមប្រទេសនៅក្នុង តំបន់សហគមន៍អឺរ៉ុប ដែលបានអនុញ្ញាតឲ្យនាំអង្ករកម្ពុជាចូលទៅកាន់ទីផ្សារបារាំង។ ក្រៅពីអង្ករក៏មានផលិតផលជាច្រើនផ្សេងទៀតផងដែរដូចជាវិស័យវាយនភណ្ឌ ដែលបាននាំទៅកាន់ប្រទេសបារាំងដោយមានទំហំទឹកប្រាក់រហូតដល់រាប់ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ ហើយថ្នាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាថា នឹងបង្កើននូវទំហំពាណិជ្ជ កម្មនេះឲ្យកើនទ្វេដង ឬទៅបីនៅក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ។

ទាក់ទងនឹងបម្លាស់ផ្នែកសេដ្ឋកិច្ចនេះដែរ លោកឯកអគ្គរដ្ឋទូតបារាំងឲ្យបានបញ្ជាក់ឲ្យដឹងទៀតថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំងកាលពីឆ្នាំ២០២៤កន្លងទៅបានកើនឡើងដល់៨,៣ភាគរយស្មើ នឹងចំនួនទឹកប្រាក់១,៤៨ពាន់លានអឺរ៉ូ។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំងមានឱនភាពពាណិជ្ជកម្មចំ នួន«,២៣លានអឺរ៉ូ។ បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជារូបនេះ បានឲ្យដឹងផងដែរថា ក្រុមហ៊ុនបារាំងមានវត្ត មាននៅកម្ពុជារហូតដល់៤០០ក្រុមហ៊ុន ដែលកាន់កាប់គ្រប់គ្រងដោយសហគ្រិនបារាំង និងសហគ្រិនបា រាំង-កម្ពុជា។
នៅក្នុងកិច្ចពិភាក្សាតុមូលនោះដែរ លោកឯកអគ្គរដ្ឋទូតក៏បានរំលិចអំពីកិច្ចសហប្រតិបត្តិការការ ទ្វេភាគីរវាងកម្ពុជា និងបារាំងផងដែរ ដោយលោកបានអះអាងថា ទំនាក់ទំនងបារាំង និងកម្ពុជាបានស្គាល់ សន្ទុះថ្មី ចាប់ពីមានដំណើរទស្សនកិច្ចកម្រិតជាន់ខ្ពស់របស់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូលកម្ពុជាចាប់ពីឆ្នាំ ២០២២កន្លងទៅ។លោកបានបញ្ជាក់ទៀតថា «ផែនទីបង្ហាញផ្លូវមួយកំពុងស្ថិតក្នុងការពិភាក្សា ដើម្បីពង្រឹងភាពជាដៃគូនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង)ឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យគន្លឹះនានា ដូចជា អភិបាលកិច្ច និងសិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌ ក្នុងគោលដៅលើកកម្ពស់កម្រិតទំ នាក់ទំនងរវាងប្រទេសយើងទាំងពីរ»។ ទំនោនេះនឹងបន្តមានជាមួយដំណើរទស្សនកិច្ចរបស់លោកប្រធា នាធិបតីបារំាំង អេម៉ានូអែល ម៉ាក្រុង នៅក្នុងកំឡុងឆ្នាំ២០២៦ផងដែរ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា7 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន7 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ