ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ CDC លើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាឡេស៊ី វិនិយោគលើវិស័យដែលឆ្លើយតបទីផ្សារបច្ចុប្បន្ន
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី សិក្សាលទ្ធភាពវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅចុងសប្តាហ៍កន្លងមក នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Malakoff Corporation Berhad (MCB) មកពីប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tan Sri Che Khalib Mohamad Nor ប្រធានក្រុមហ៊ុន និងក្រុមហ៊ុន GAEA PLC (Global Action for Environment Awareness Public Limited Company) ដឹកនាំដោយលោក Dominique Catry ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជាគឺជាទីតាំងដែលគួរពិចារណា ក្នុង ការមកដាក់ទុនវិនិយោគរួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើក ទូលាយ ក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ វិស័យ ភស្តុភារកម្ម និងវិសាលភាពកំពង់ផែ បានកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្ត ដែលមានអំណោយផលខ្ពស់។

លោក Tan Sri Che Khalib Mohamad Nor បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក. ផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិន ចាប់តាំងពីដំណាក់កាលដំបូង រហូត ដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ និងអំឡុងពេលប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋាន ធ្វើឱ្យអ្នកដែលមាន បំណងដាក់ទុនវិនិយោគនាពេលអនាគត គឺមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។

នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យ ឯកជន តាមរយៈការបង្កើតឱ្យមានកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដែលបានផ្តល់នូវឱកាសឱ្យវិនិយោគិន បានលើកឡើងពីបញ្ហា ប្រឈម និងទទួលបានដំណោះស្រាយសមស្រប ដែលធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្ត ក្នុងការបន្តវិនិយោគ និងផ្សព្វផ្សាយបន្ត ទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេ។ ជាមួយគ្នានេះ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានជម្រាបអំពីផែនការ នៃការធ្វើទស្សនកិច្ច ទៅកាន់បណ្តាក្រុមហ៊ុនសហគ្រាសធំៗ ដែលវិនិយោគផ្ទាល់ពីប្រទេសជប៉ុន ហើយកំពុងមានប្រតិបត្តិការយ៉ាងជោគជ័យនៅប្រទេស កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប