ព័ត៌មាន
សម្តេចតេជោ អួលដើមក និងស្រក់ទឹកភ្នែក ខណៈរំលឹកពីការឈឺចាប់ពេលធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត
សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្រក់ទឹកភ្នែក និងមានប្រសាសន៍ទាំងអួលដើមក ពេលដែលសម្តេចរំលឹកអំពីដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាម ជួយរំដោះកម្ពុជា ចេញពីរបបវាលពិឃាតដ៏ខ្មៅងងិតកម្ពុជាប្រជាធិបតេយ្យនោះ។

ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA SCHOOL OF GOVERNMENT)នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងវ័យ២៥ឆ្នាំ សម្តេច បានលះបង់ប្រពន្ធកូន និងឱពុកម្តាយជាទីស្រលាញ់ ដើម្បីធ្វើដំណើរទាំងគ្រោះថ្នាក់ ក្នុងគោលបំណងរំដោះកម្ពុជាឲ្យរួច ផុតពីសង្រ្គាមកាប់សម្លាប់ខ្មែរគ្នាឯង ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងទឹកភ្នែងនៅមុខមហាជនក្នុងវេទិការអន្តរជាតិ ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ីនោះថា បើសិនជាសម្តេច និងសមមិត្តរួមដំណើរ មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេតើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជា ឬអាចធ្វើឲ្យប្រជាជាតិកម្ពុជាផុតពូជ ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នាពេលនោះបានស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហមនោះ។
សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងទៀតថា ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់សម្តេច និងយុទ្ធមិត្តកាលពី៤៨ឆ្នាំមុននេះហើយ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន ដូច្នេះ ក្នុងតម្លៃណាក៏ដោយ គឺសម្តេចមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញនូវសុខសន្តិភាពនេះឡើយ៕អត្ថបទបាន ចក់

-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន6 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ