ព័ត៌មាន
រយៈពេល៤ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៣១ គម្រោងមានទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ នៅក្នុង ៤ ខែ ដើមឆ្នាំ២០២៥នេះ សរុបមានចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១០៣ គម្រោង បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគ ក្នុងខែមេសា ឆ្នាំ២០២៥នេះ បាន ចំនួន ៥៩ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៨៦០ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣៩ ពាន់កន្លែង។ នៅក្នុងចំណោមគម្រោងវិនិយោគសរុបនេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧ គម្រោង។ ជារួមការអនុម័ត គម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧ គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមាន ការកើនឡើងប្រមាណ ជាង ៥៥០ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក នៅក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២៥ នេះវិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ចំនួនគម្រោងបានកើនឡើងប្រមាណ ១០៣ គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦
លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%។
សូមបញ្ជាក់ថា ចំពោះគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសារួមមាន៖ គម្រោង បង្កើតផែស្ងួត មានទុនវិនិយោគ ១១ លានដុល្លារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើង បន្ទះសូឡា មានទុន ៤៤ លានដុល្លារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យ ចំនួន ១៧ លានដុល្លារ នៅស្រុកបាទី ខេត្តតាកែវ និងគម្រោងវិនិយោគបង្កើតរមណីយដ្ឋានទេសចរសេវាកម្មចម្រុះ ចំនួន ២០ លានដុល្លារ ស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ចំណែកគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រសំបកកង់រថយន្ត មានទុនវិនិយោគ ២៤២ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ព្រះសីហនុ), គម្រោងពង្រីកផលិតកម្មសំបកកង់រថយន្ត មានទុន ៩៣ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ចំនួន ៤០ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ជាន ពុ ចាយ (ស្វាយរៀង), គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហៈ និងប្លាស្ទិក ចំនួន ១៩ លានដុល្លារ នៅកោះកុង ចេជាង (ខេត្តកោះកុង) និងគម្រោងវិនិយោគបង្កើតរោងចក្រ ផ្គុំនិងដំឡើងត្រីចក្រយានយន្តអគ្គិសនី មានទុន ១៥ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប