ព័ត៌មាន
ក្រសួងពាក់ព័ន្ធនឹងអ្នកធ្វើគោលនយោបាយជួបជជែកពិភាក្សារកវិធីបញ្ឈប់អំពើហិង្សាលើកុមារ
ក្រសួងពាក់ព័ន្ធនានា នឹងអ្នកធ្វើគោលនយោបាយ បានជួបជជែកពិភាក្សារកវិធីបឈ្ឈប់អំពើហិង្សាលើកុមារគ្រប់រូបភាព ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន នៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទស្តីពី «ការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ វេទិការនេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច ក្រោមអធិបតីភាព លោកជំទាវ ខៀវ បុរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណជាង២រយនាក់។

នៅក្នុងអង្គវេទិកា លោកជំទាវ ខៀវ បុរី បានថ្លែងថា វេទិកានេះ គឺបានលើកកម្ពស់ការចូលរួមរបស់យុវជន និងកុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ ការកសាងផែនការ និងបានចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងដោះស្រាយបញ្ហាផ្សេងៗ ដែលកុមារកំពុងជួបប្រទះ ដូចជាអំពើហិង្សាលើកុមារ គឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។
លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ”កុមារជាទំ ពាំងស្នងឫស្សី” និង “កុមារជា សសរទ្រូង សម្រាប់ប្រទេសជាតិ” និងបានចាត់ទុកអំពើហិង្សាលើកុមារ ជាការងារអាទិភាពមួយដែលគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមស៊ីវិលត្រូវចូលរួមអនុវត្តក្នុងការទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលក្នុងនោះបានផ្តោតទៅលើការអភិវឌ្ឍសុខុមាលភាពកុមារផងដែរ។
យុវជនតំណាងឲ្យកុមារ បានប្រាប់BTVថា តាមការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ហិង្សាលើរាង្គកាយកុមារនៅក្នុងគ្រួសារ និងសាលារៀន ដោយឪពុកម្តាយមួយចំនួននៅតែប្រៀនប្រដៅកូនដោយការវាយដំ និងគ្រួមួយចំនួននៅតែប្រើហិង្សាក្នុងការអប់រំសិស្ស ជាពិសេសតំបន់ដាច់ស្រយាល ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកនៅពេលអនាគត។ ក្នុងន័យនេះ យុវជនតំណាងឲ្យកុមារ បានទទូចដល់អាណាព្យាលបាល គ្រូបង្រៀន និងអ្នកពាក់ព័ន្ធទាំងអស់បញ្ឈប់ការប្រើអំពើហិង្សលើកុមារគ្រប់រូបភាព។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពនានា និងពង្រឹងយន្តការកិច្ចការពារកុមារប្រទាក់ក្រឡា ជាពហុវិស័យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ និងឆ្លើយតបគ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ និងការធ្វើចំណាកស្រុករបស់កុមារទៅជាមួយអាណាព្យាបាល។ យ៉ាងណាក្តី ដើម្បីផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ទាំងអស់នេះ ទទួលបានជោគជ័យ ល្គឹកណាមានការចូលរួមពីអាណាព្យាបាល និងស្ថាប័នពាក់ព័ន្ធនានា៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា