ព័ត៌មាន
ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដ្ឋានធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពងធំ ដែលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមបេសកកម្ម និងយុទ្ធសាស្រ្ត ក៏ដូចជា នយោបាយទឹក ការគ្រប់គ្រងទឹក ការបញ្ជាទឹក និងការប្រើប្រាស់ទឹករបស់ក្រសួងក្នុងរយៈពេលយូរអង្វែងហើយធានាបាននូវសន្តិសុខទឹក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុវត្តការធ្វើទំនើបកម្មវិស្វកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតរហូតដល់ប្រព័ន្ធធារាសាស្រ្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និងប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយឱ្យបានជាអតិបរិមាលើចលនាចំណាកស្រុក ព្រមទាំងបង្កើនការអភិរក្សសត្វកម្រ ហង្សទេព ដែលមាននៅសល់ប្រមាណ ១០០ ក្បាល ក្នុងតំបន់៣ នៃប្រព័ន្ធធារាស្រ្តស្ទឹងជីនិតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតបាន ចូលរួមចំណែកប្រកបដោយការប្រទាក់ក្រឡាជាមួយប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកកំពង់គោ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយដែលកើតឡើងដោយសារជំនន់និងគ្រោះរាំងស្ងួត ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមានលក្ខណៈប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក៕

-
កីឡា1 week ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
កីឡា1 week ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា6 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
ព័ត៌មាន6 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
Uncategorized7 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ
-
ព័ត៌មាន3 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ