ព័ត៌មាន
យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ត្រឡប់មកវិញហើយ កាន់តែពិសេសនិងទាន់សម័យ
នៅចាំអារម្មណ៍ពេលឃើញឈ្មោះខ្លួនឯងនៅលើកំប៉ុងកូកា-កូឡាដែរទេ? ឥឡូវនេះ កូកា-កូឡាកំពុងនាំយកអារម្មណ៍ពិសេសនោះត្រលប់មកកម្ពុជាម្តងទៀតហើយ បន្ទាប់ពីឃ្លាតអស់១០ឆ្នាំ។ ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នាំយកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដ៏មានប្រជាប្រិយភាពត្រលប់មកវិញ និងនាំមកនូវបទពិសោធន៍ កាន់តែប្លែក ថ្មីៗជាច្រើនទៀត ដើម្បីឱ្យអតិថិជនអ្នកញ៉ាំកាន់តែជិតស្និទ្ធ និងរីករាយជាមួយនឹងមិត្តភក្តិ។
កាលពីឆ្នាំ២០១១ កូកា-កូឡា បានបើកយុទ្ធនាការ “ចែករំលែកកូកា-កូឡា” ដំបូងគេបង្អស់ ដោយប្តូរឡូហ្គោដ៏ល្បីរបស់ខ្លួនទៅជាឈ្មោះបុគ្គល ហើយនោះជាលើកដំបូងក្នុងឧស្សាហកម្មភេសជ្ជៈចំពោះការបង្កើតឱ្យមានភាពផ្ទាល់ខ្លួនបែបនេះ។ ដើម្បីអបអរយុទ្ធនាការនេះ ក្រុមហ៊ុន កូកា-កូឡា នឹងបោះពុម្ពពាក្យទំនាក់ទំនងពេញនិយមចំនួន៩ ដូចជា អ្នកមានគុណ សំណព្វចិត្ត បេះដូងខ្ញុំ មិត្តរួមថ្នាក់ ពួកម៉ាក អ្នកជិតខាង មិត្តសម្លាញ់ Besties និង Babe នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា។
លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន កូកា កូឡា បានមានប្រសាសន៍ថា ក្នុងសង្គមឌីជីថលកម្ពុជាដ៏ទាន់សម័យរបស់យុវជនសម័យថ្មី ជេនហ្ស៊ី (Gen Z) ពួកគេតែងចូលចិត្តអ្វីរស់រវើក ដូចជាបង្កើតឱ្យមានអី្វពិសេសៗជាមួយមិត្ត មិនថាពេលសម្រាករៀនសម្រាកការងារ ពេលជុំគ្រួសារ ពេលឆក់ចំណាប់អារម្មណ៍ក្នុងពិធីមង្គលការជាដើម និយាយរួម ត្រូវតែប្លែកពិសេស។ ជាមួយនឹងភេសជ្ជៈត្រជាក់ស្រឹប ឆ្ងាញ់មានជាតិ ហើយមានឈ្មោះខ្លួនឯងទៀតនោះ កូកា-កូឡា កំពុងបង្កើតភាពរីករាយ និងបង្កើតបរិយាកាសជួបជុំឱ្យកាន់តែរីករាយពិតប្រាកដ មិនថាពួកគេនៅទីណា ទោះនៅតាមហាងអាហារពេលយប់ ឬក៏ពេលថ្ងៃ នៅម្តុំៗសាលាក៏ដោយ។ Gen Z តែងចូលចិត្តផុសគ្រប់យ៉ាងពីខ្លួនគេក្នុងបណ្តាញសង្គម ហើយអោយតែថ្មីប្លែក គឺដឹងតែចែករំលែកគ្រប់រឿង ជាពិសេសពេលជុំគ្នាសប្បាយៗ។
ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៣១ ខែកក្កដា ២០២៥ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់នូវភាពរំជើបរំជួលដ៏អស្ចារ្យទូទាំងប្រទេសកម្ពុជា អមដោយសកម្មភាពកម្សាន្តសប្បាយជាច្រើនបន្តបន្ទាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន3 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន4 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន2 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន3 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន4 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ