ព័ត៌មាន
ខេត្តកំពង់ឆ្នាំង ប្រកាសជាខេត្តបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ
កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត ដែលត្រូវបានបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ ដែលពិធីប្រកាសនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង. ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់. ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង. ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូថ្នាក់ដឹកនាំក្រសួង អ្នកតំណាងរាស្រ្ត និងអាជ្ញាធរប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបែងចែកក្រុមការងារវាស់វែងដីធ្លីចំនួន១១ក្រុម មានកម្លាំងសរុប៣៥០នាក់ បានជួយជំរុញការងារចុះបញ្ជីលើក្បាលដីប៉ាន់ស្មានប្រមាណ ៧២៦ ៩៧៦ ក្បាលដី។ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៥នេះ សម្រេចលទ្ធផលបាន ក្បាលដីប៉ាន់ស្មានត្រូវចុះបញ្ជីបង្ហើយសរុបប្រមាណ ៧២៦ ៩៧៦ ក្បាលដី (ប៉ាន់ស្មានចុង ក្រោយ) វាស់វែងបានចំនួន ៧៤៣ ០៣៤ ក្បាលដីស្មើនឹង ១០២,២១%គូសក្បាលដីបានចំនួន ៧៤៣ ០៣៤ ក្បាលដី ស្មើនឹង ១០០% នៃក្បាលដីវាស់វែងរួចវិនិច្ឆ័យបានចំនួន ៤៨១ ២១១ ក្បាលដី ស្មើនឹង ៦៤,៧៦%បញ្ចូលទិន្នន័យបានចំនួន ៤២៨ ២៦៥ ក្បាលដី ស្មើនឹង ៥៧,៦៤%បិទផ្សាយចប់បានចំនួន ៣៦២ ៥៩៣ ក្បាលដី ស្មើនឹង ៤៨,៨០% បន្តវិនិច្ឆ័យ និងបិទផ្សាយចំនួន ២៦១ ៨២៣ ក្បាលដី ស្មើនឹង ៣៥,២៤% ចេញបណ្ណបានចំនួន ៣៣៧ ៩៣៥ ក្បាលដី ស្មើនឹង ៤៥,៤៨% ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង បានបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេសជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាពេលនេះ។ សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណជាប្រព័ន្ធនាពេលនេះ ជាជំហានមួយនៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី ដើម្បីដោះស្រាយស្ថានភាពកាន់កាប់ដីធ្លីពីការកាន់កាប់ដីធ្លីមិនច្បាស់លាស់ ឬមិនទាន់ស្របច្បាប់របស់ប្រជាពលរដ្ឋឱ្យមកជាការកាន់កាប់ដោយច្បាស់លាស់ មានមូលដ្ឋានច្បាប់រឹងមាំ ដោយសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយរដ្ឋធ្វើប្រទានកម្មឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិពេញលេញ ជាសម្បទានដីសេដ្ឋកិច្ចខ្នាតតូច ឬជាសម្បទានដីសង្គមកិច្ច សេដ្ឋកិច្ច សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីឱ្យមានប្រសិទ្ធភាព តុល្យភាព និងរក្សាបាននិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ៕ កាំង ហុងវាស្នា









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង