ព័ត៌មាន
កាកបាទក្រហមកម្ពុជា បានបន្តសាងសង់ផ្ទះជាច្រើនជូនគ្រួសារក្រីក្រ
កាកបាទក្រហមកម្ពុជា មានបេសកកម្មការងារជាច្រើន ដែលរួមមានការងារមនុស្សធម៌ និងការចូលរួមការងារសង្គមនានា។ ក្នុងបេសកកម្មការងារទាំងនេះ ក៏រាប់បញ្ចូលការសាងសង់ផ្ទះជូន ជនក្រីក្រ ឱ្យមានទីជម្រកល្អប្រសើរសម្រាប់ការរស់នៅផងដែរ។ បេសកកម្មសាងសង់ផ្ទះនេះ នៅបន្តដល់សព្វថ្ងៃ នៅទូទាំងប្រទេស។
កាកបាទក្រហមកម្ពុជា គ្រប់សាខាទូទាំងប្រទេស កំពុងបំពេញការងារយ៉ាងសកម្មក្នុងការចូលរួមការងារសង្គម ក៏ដូចជាការងារមនុស្សធម៌។ ក្នុងការបំពេញការងារជាប្រចាំនេះ ក៏មានការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ដើម្បីឱ្យពួកគេអាចមានទីជម្រកមួយល្អប្រសើរផងដែរ។
ជាក់ស្ដែងសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក៏បានសាងសង់ផ្ទះជូនគ្រួសារក្រីក្រប្រមាណជិត ៧០ផ្ទះរួចមកហើយ។ ក្រុមការងារក៏បន្តសិក្សា ដើម្បីសាងសង់ផ្ទះជូនគ្រួសារក្រីក្របន្ថែមទៀតផងដែរ។ សម្រាប់គ្រួសារក្រីក្រ ដែលម្នាក់ជាដូនចាស់មានកូនពិការ និងម្នាក់ទៀតមានប្ដីពិការ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទទួលបានផ្ទះពីកាកបាទក្រហម កាលពីឆ្នាំ២០២៣កន្លងទៅ ពួកគាត់ទាំងពីរ ក៏បានសម្ដែងការដឹងគុណជាខ្លាំងដល់ កាកបាទក្រហមកម្ពុជា ដែលបានសាងសង់ផ្ទះជូនពួកគាត់ផងដែរ។ ពួកគាត់ថា ផ្ទះថ្មីដែលសាងសង់ជូនពួកគាត់នេះ ជាជម្រកដ៏សំខាន់រស់នៅពេញមួយជីវិត។
កាកបាទក្រហមកម្ពុជា មានមុខងារ និងភារកិច្ច សំខាន់ជាច្រើន ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃ មនុស្សធម៌របស់ជនរងគ្រោះ សម្រេចឲ្យបាននូវយុទ្ធសាស្ត្រ ដូចមានចែងក្នុងបេសកកម្ម ជា សមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ប្រមូលផ្តុំកម្លាំង មនុស្សធម៌ ដើម្បីបន្តជួយដល់ជនរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍។
នៅថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ជាការអបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួមបរិច្ចាកជាថវិកាជូនដល់កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទៈគឹមហុក



-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត