ព័ត៌មាន
គ.ជ.ប៖ មួយសប្ដាហ៍នេះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានកាន់តែច្រើន ខណៈរយៈពេលមួយសប្តាហ៍មកនេះ នៅទូទាំងប្រទេស មានអ្នកចុះឈ្មោះថ្មីចំនួនជាង៣ម៉ឺននាក់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៨ ខែ ឧសភានេះថា ដំណើរការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យក្នុងឃុំ-សង្កាត់នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយបរិយាកាសស្ងប់ស្ងាត់ រលូន និងសន្តិសុខសណ្តាប់ធ្នាប់ល្អ។ ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ការចុះឈ្មោះបោះឆ្នោតថ្មីនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងផែនការប៉ាន់ស្មាននៃការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២៥។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុអញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសអាជ្ញាធរមូលដ្ឋានសូមបង្កើនកិច្ចសហការជាមួយមន្រ្តីចុះឈ្មោះបោះឆ្នោត ដើម្បីជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានកាន់តែច្រើន។
ទន្ទឹមនឹងនេះ ជុំវិញការអំពាវនាវដល់ប្រជាពលរដ្ឋខាងលើ ឯកឧត្តម បញ្ជាក់ថា គ.ជ.ប មានតួនាទីអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត ដោយច្បាប់បោះឆ្នោតបានកំណត់ថា គ.ជ.ប មានទំនួលខុសត្រូវសម្រួលដំណើរការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ ទើបតម្រូវឱ្យធ្វើបច្ចុប្បន្នលើបញ្ជីបោះឆ្នោតមួយដែលមានភាពពេញលេញ និងត្រឹមត្រូវ។
សូមជម្រាបថា ក្នុងការអនុវត្តដំណាក់កាលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីប្រចាំឆ្នាំ២០២៥នេះ គ.ជ.ប បានយកចិត្តទុកដាក់ថែមទៀតលើការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រទាក់ទងនឹងភិនភាគ និងវ័យរបស់ប្រជាពលរដ្ឋនីមួយៗដែលមានការផ្លាស់ប្តូរ ទើបតម្រូវឱ្យប្រជាពលរដ្ឋធ្វើការថតរូប និងផ្តិតក្រយៅដៃឡើងវិញសម្រាប់តែប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតគិតចាប់ពីឆ្នាំ២០១៦មក។
ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ធ្វើឡើងរយៈពេល២៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ហើយប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះទៅតាមសាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅក្នុងមូលដ្ឋាននីមួយៗ។ ក្នុងនោះ គ.ជ.ប បានប៉ាន់ស្មានផែនការនៃការចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួនជាង២២ម៉ឺននាក់ និងប្រជាពលរដ្ឋដែលត្រូវធ្វើទិន្នន័យជីវមាត្រសរុបចំនួនជាង៦លាននាក់៕ អត្ថបទ សេក ឧត្តម

-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ