ព័ត៌មាន
សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពធ្វើឱ្យវិស័យពុទ្ធិកសិក្សាបច្ចុប្បន្នមានការរីកចម្រើន គួរឱ្យគត់សម្គាល់
ក្នុងឱកាស អញ្ជើញជាធិបតី សម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន តាមរយៈកត្តាសុខសន្ដិភាពបានធ្វើឱ្យវិស័យពុទ្ធិកសិក្សាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កោតសរសើរចំពោះវិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។ ហើយកត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានវត្តសរុបចំនួន ៥ ១៤៨ វត្ត ក្នុងនោះមហានិកាយចំនួន ៤ ៨៧៦ វត្ត គណៈធម្មយុត្តិចំនួន ២៧២វត្តព្រះសង្ឃសរុបមានចំនួន ៧៥ ៥៥៦ ព្រះអង្គ ក្នុងនោះគណៈ មហានិកាយមានចំនួន ៧២ ៩០០ព្រះអង្គ គណៈធម្មយុត្តិមាន ២ ៦៥៦ ព្រះអង្គ។
ពុទ្ធិកសិក្សាក៏មានការ រីកចម្រើនជាបន្តបន្ទាប់ តាំងពីថ្នាក់ធម្មវិន័យ ពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកឧត្តមសិក្សា និងក្រោយ ឧត្តមសិក្សា ក្នុងនោះពុទ្ធិកសាកលវិទ្យាល័យមានចំនួន ៣ គឺ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម ៕ អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន6 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន4 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន6 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន6 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ
-
ព័ត៌មាន5 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង