ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣៨៨នាក់ និងចែកអំណោយដល់ពួកគាត់
ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។
មានប្រសាសន៍សំណេះសំណាលនាឱកានោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីំសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកតា លោកអ៊ំ លោកពូ ធាក់ស៊ីក្លូទាំងអស់ ដែលបានចូលរួមនាឱកាសនេះ។ លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាល យុវតី-យុវនារីកម្ពុជា ឲ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ និងអាចបំពេញ ការងារក្នុងសង្គមបានយ៉ាងល្អប្រសើរ បន្ថែមពីនេះ សមាគមក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌សង្គមដទៃផ្សេងទៀតផងដែរ។ ជាក់ស្តែងនៅក្នុងឱកាសនេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយមានការសម្របសម្រួល ពីសាលា រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ ពីសមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរ អំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួល បានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ ម្នាក់ៗពិតជារំភើបសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានបង្កើតឲ្យមានជាសមាគមនេះឡើង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ។ ពួកគាត់បន្តថា មិនត្រឹមតែគិតគូរផ្នែកជីវភាពនោះទេ ថែមទាំងគិតគូរទាំងផ្នែកសុខភាពទៀតផង។
លោកជំទាវអគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថានៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ កាន់បិណ្ឌខាងមុខនេះ លោកជំទាវ និងសមាជិកសមាជិកា គ្រោងធ្វើបុណ្យកាន់បិណ្ឌរួមគ្នា ជាមួយនិង លោកពូ លោកអ៊ំ លោកតាធាក់សុីក្លូ ទាំងអស់ នៅវត្តបទុមវតី ដោយមានការរាប់បាតព្រះសង្ឃ ស្តាប់លោកទេសនា និង ផ្តល់ជាអាហារ និងអំណោយដល់ អ្នកប្រកបរបរធាក់សុីក្លូទាំងអស់នាឱកាសនោះ ដែលនេះគឺជាការធ្វើបុណ្យនិងចែកទានដល់អ្នកដែលមានជីវភាពខ្វះ ក្នុងឱកាសបុណ្យទានប្រពៃណីជាតិខ្មែរ។
សូមជំរាបថាអំណោយចែកជូនលោកតា លោកអ៊ំ លោកពូ ប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជានាឱកាសនេះដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣៥គីឡូក្រាម មី១កេស ទឹកសុទ្ធ២កេស ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប ទឹកក្រូច១កេស ថ្នាំពេទ្យ១កញ្ចប់ អាវក្រណាត់១ ខោ១ ក្រមា១ ច្រាសដុសធ្មេញ១ ថ្នាំដុសធ្មេញ១ សាប៊ូលាងដៃ១ សាប៊ូកក់សក់១ សាប៊ូបោកខោអាវ១ធុង អាវភ្លៀង១ ថវិកា១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់១ប្រអប់។
គួរបញ្ជាក់ថា លោកតា លោកអ៊ុ អ្នកធាក់ស៊ីក្លូទាំង៣៨៨ នាក់នេះ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន២១ ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់បើកបានបីដង។ ក្រៅពីប្រាក់ខែក៏មាន ប្រាក់ ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ៥ម៉ឺន រៀលទៀត។ មូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ រាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើម កំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ៕
អត្ថបទ៖ សំ ងីម

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
-
ព័ត៌មាន4 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )