ព័ត៌មាន
ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង
នៅថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (PMU-WB) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារគម្រោង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពកញ្ចប់ទី២ គឺគម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះមានការចូលរួមពីលោកនាយកគម្រោង ប្រធានគ្រប់គ្រង អនុប្រធាន សមាជិក សមាជិកានៃសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង និងតំណាងក្រុមហ៊ុន តាំង ឆេងអ័ង ខនស្រ្តាក់សិន & អ៊ីមផត អិចផត ខូ អិលធីឌី ដែលគោលបំណងនៃការចុះបេសកកម្ម គឺដើម្បីពិនិត្យលើដំណើរការ គុណភាព និងវឌ្ឍនភាពការងារបន្ទាប់ពីក្រុមហ៊ុនខាងលើ បានដំណើរការសាងសង់ប្រមាណ ១ត្រីមាស កន្លងមក។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំបន្ថែមដល់ភាគីក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងពង្រឹងបន្ថែមលើលក្ខណ:បច្ចេកទេសក្នុងការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់ ជាពិសេសត្រូវតែសម្រេចការងារតាមការគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើឱ្យមានការចូលរួមពីភូមិឃុំ និងសហគមន៍ ព្រមទាំងការជួយជាគ្រឿងចក្រពីភាគីក្រុមហ៊ុនក្នុងស្តារ និងកែលម្អស្រះទឹកនៅក្បែរសំណង់ឱ្យមានលក្ខណ:ល្អប្រសើរបន្ថែមទៀត ដើម្បីជួយបង្កើនសក្តានុពលស្តុកទឹក ក៏ដូចជាសោភ័ណភាពមូលដ្ឋានផងដែរ។
តំណាងសហគមន៍ ក៏ដូចជាភូមិឃុំ បានបង្ហាញនូវសេចក្តីត្រេកអរសាទរចំពោះសមិទ្ធផលនេះ ដែលអាចជួយបង្កើនបរិមាណទឹកសម្រាប់ស្រោពស្រពដំណាំត្រសក់ ស្ពៃចង្កឹះ ត្រប់ និងអាចធ្វើឱ្យទិន្នផលមានការកើនឡើង ជាពិសេសជួយដល់ការធ្វើឱ្យល្អប្រសើរឡើងសេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋក្នុងតំបន់៕




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត