ព័ត៌មាន
UNAIDS កោតសរសើរជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា
លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS កោតសរសើរចំពោះជោគជ័យនៃការប្រយុទ្ធ នឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ កម្ពុជាបាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងជាប្រទេសឈានមុខដោយបានធ្វើការជាមួយគ្រប់អ្នកពាក់ព័ន្ធនិងគ្មានការរើសអើង។ កិច្ចការនេះបង្ហាញឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់។
ការថ្លែងរបស់លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិ អង្គការUNAIDS យ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍ និងថវិកាជំនួយពីខាងក្រៅមានការធ្លាក់ចុះ, ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំអង្គការUNAIDS ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍, នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវនាយិកា និងបានស្នើសុំ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជា។ ទន្ទឹមនឹងនោះ ក្រសួងក៏រៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹងកម្លាំងការងារ ផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគលើអង្គភាពផ្អែកលើសហគមន៍ផងដែរ។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Winnie Byanyima អំពីការអនុម័តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាតាមទិន្នន័យថ្មីបំផុតនេះ គោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន៩២-១០០-៩៩។ ទន្ទឹមនឹងនេះ យើងមានក្តីបារម្ភយុវវ័យ វ័យក្មេងអាយុពី១៥ទៅ២៤ឆ្នាំ មិនទទួលបានការអប់រំសមស្របអំពីសុវត្ថិភាពផ្លូវភេទ។
ជាការឆ្លើយតប លោកជំទាវ Winnie Byanyima បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន យើងកំពុងនៅក្នុងរយៈពេលផ្ទេរដំណាក់កាលយ៉ាងធំធេង។ យើងត្រូវពិនិត្យមើលយុទ្ធសាស្រ្តក្នុងការបញ្ចប់អេដស៍នៅឆ្នាំ២០៣០។ ក្នុងនោះ ប្រទេសមួយចំនួនបានដកខ្លួនថយ ហើយមានការ រើសអើងចំពោះប្រជាជនគន្លឹះ។ ទន្ទឹមនឹងនេះ លោកជំទាវបានសរសើរថាកម្ពុជា បើកចំហចំពោះគំនិតច្នៃប្រឌិតថ្មី ព្រមទាំងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាព។ បន្ថែមលើនេះ កម្ពុជា ជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវ ទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ មុននឹងបញ្ចប់លោកជំទាវបានស្នើថា កម្ពុជា គួរពិចារណាផ្តល់ការគាំទ្រឱ្យអង្គការសង្គមស៊ីវិល ចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងសន្យាថានឹងជួយស្វែងរកទម្រង់ល្អមួយសម្រាប់កម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្តីបារម្ភរបស់យើងមួយទៀតគឺបញ្ហាថវិកា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចូលរួមថវិកាយ៉ាងច្រើន និងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហា។ ប្រសិនបើយើងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍បានល្អ នឹងអាចជួយកាត់បន្ថយការចំណាយ និងពង្រឹងប្រសិទ្ធភាពក្នុងការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា នឹងធ្វើការឱ្យបានជិតស្និទ្ធជាមួយការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជា ដើម្បីវាយតម្លៃលើការចំណាយក្នុងការពង្រឹងការងារឆ្ពោះទៅបញ្ចប់អេដស៍៕ អត្ថបទ រដ្ឋា

-
កីឡា5 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន7 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា4 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
កីឡា3 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
Uncategorized4 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ