ព័ត៌មាន
នគរបាលរាជធានី បង្ក្រាបក្មេងទំនើង២ក្រុម ឃាត់ខ្លួនមនុស្សចំនួន ១០នាក់
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេបង្កហិង្សាកាប់ចាក់គ្នា ក្នុងទឹកដីខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលជំនាញចំនួន០២ខណ្ឌពាក់ព័ន្ធ គឺខណ្ឌដង្កោ និងច្បារអំពៅ ក្រោមការអនុវត្តតាមបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ការបង្ក្រាបក្មេងទំនើងទាំង០២ក្រុមខាងលើ ធ្វើឡើងបន្ទាប់ពី ពួកគេ និងបក្សពួកជាច្រើននាក់ផ្សេងទៀត ( កំពុងរត់គេចខ្លួន ) បានធ្វើសកម្មភាពបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ចំនួន០២ករណីនៅមូលដ្ឋានខណ្ឌទាំង០២ខាងលើ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ ។ ដោយករណីទី១ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ និងទី២ នៅសង្កាត់រលួស ខណ្ឌដង្កោ ។
ក្រោយការបង្កហេតុ កម្លាំងជំនាញ មិនបង្អង់ពេលវេលាយូរ ក៏ឈានទៅបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នឹងបើកការចុះទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង ពោល គឺបង្ក្រាបដោយប្រើពេលត្រឹម០១ថ្ងៃក្រោយថ្ងៃកើតហេតុ ។
ក្នុងការបង្ក្រាបក្មេងទំនើងទាំង១០នាក់ កម្លាំងសមត្ថកិច្ចដកហូតបាន ដាវ០៣ដេីម ,កាំបិតប៉័ងតោ០២ដេីម និងកាំបិតផ្គាក់០១ដេីមផងដែរ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកបក្សពួកមួយចំនួនទៀតរបស់ក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទទោសផងដែរ៕ អត្ថបទ៖ កុម្ភះ


-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ