ព័ត៌មាន
មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រឡងចម្រៀងក្នុងមហោស្រពសិល្បៈចម្រៀងសម័យឆ្នាំ២០២៥ «ទសវត្សរ៍ទី៦០» ប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១៧:៣០នាទី ដើម្បីស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះថា គោលបំណងរៀបចំឲ្យមានមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ទី១. ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងទី២. គឺជាការរំលឹកទៅដល់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ក៏ដូចជាតារាចម្រៀងប្រុស ស្រី ជាច្រើននាក់ផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ទី៦០។
សម្លេង Motion: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ….មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រៀបចំនូវកម្មវិធីមហោស្រពសិល្បៈចម្រៀងសម័យ ដោយជ្រើសរើសយកបទចម្រៀងសម័យ ទសវត្សរ៍ទី៦០។ ទី១. គឺជាការចូលរួមថែរក្សា និងអភិរក្សសំនៀងមរតកដើម និងទី២. គឺបំផុសយុវជនជំនាន់ក្រោយឲ្យមានការចាប់អារម្មណ៍នូវចម្រៀងទសវត្សរ៍ទី៦០……..(sound 01)
សូមរំលេចឡើងវិញថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានដំណើរការរៀបចំមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ឆ្នាំ២០២៥ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន៣៦រូប ស្រីចំនួន១៨រូប។ -នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គជម្រុះ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៣រូប ស្រីចំនួន០៤រូប។ -នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន០៦រូប (ស្រី២រូប) សម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ -នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី មន្ទីរនឹងរៀបចំការប្រឡងវគ្គពផ្ដាច់ព្រ័ត្រ ស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស៕ អត្ថបទ៖ រដ្ឋា


-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS11 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!