ព័ត៌មាន
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ជួយឱ្យពលរដ្ឋឱ្យមានការងារ និងមានប្រាក់ចំណូលសមរម្យ
ប្រជាពលរដ្ឋដែលបានបញ្ចប់ និងមួយចំនួនផ្សេងទៀតបានកំពុងទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូបង្រៀន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មីឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលសមរម្យជាងមុន។

អ្នកស្រី កែវ សុវណ្ណារី ជាពលរដ្ឋមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នប្រកបរបរខាងផ្នែកផលិតផលកែច្នៃ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដំបូងឡើយអ្នកស្រីមិនស្គាល់ទេ តើ TVET ជាអ្វី? ប៉ុន្តែ បន្ទាប់ពីមានការណែនាំពីមិត្តភ័ក្តិ និងបបួលឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈពេលខ្លីនេះ ទើបយល់ឃើញថា ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ អ្នកស្រីបានបន្តថា ក្រៅពីការសិក្សាដោយមិនគិតថ្លៃ គឺមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀនរបស់គ្រូជំនាញពីម្នាក់ទៅម្នាក់ ដែលធ្វើឱ្យសិស្សឆាប់ទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ជាពិសេសបានជួយបញ្រ្ជាបការយល់ដឹងបន្ថែម លើជំនាញបច្ចុប្បន្ន។

ស្រដៀងគ្នាខាងលើនេះ អ្នកស្រី ប៉ែន សុគន្ធា ជាពលរដ្ឋមកពីតំបន់អរិយ៍ក្សត្រ សព្វថ្ងៃប្រកបរបរលក់ដូរនៅក្នុងផ្ទះ បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងដែរថា មូលហេតុសម្រេចចិត្តចូលសិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីបន្ថែមជំនាញពីលើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ អ្នកស្រី បន្ថែមថា ការសិក្សាជំនាញនេះ គឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើសពីនេះទៀតនោះ គឺអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន រួមមានទាំងវេនព្រឹក រសៀល និងយប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។

ទន្ទឹមនេះ ក្រុមពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានសម្តែងការអរគុណ និងដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាមរយៈការដាក់ចេញនូវកម្មវិធីលើកកម្ពស់ជីវភាពពលរដ្ឋជាច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដែលមានទាំងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) សិក្សាដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET 1.5M) មានអ្នកស្នើចុះឈ្មោះដើម្បីចូលរៀនជំនាញមានចំនួនជាង ១១ម៉ឺន ៣ពាន់នាក់។ ក្នុងនោះ សិស្សកំពុងសិក្សា និងបានបញ្ចប់មានចំនួនជាង ៧ម៉ឺននាក់ យុវជនគោលដៅចំនួនជាង ៣ម៉ឺននាក់ និងកំពុងចុះកម្មសិក្សាចំនួនជាង ២ពាន់នាក់ យុវជនគោលដៅចំនួនជាង ១ពាន់នាក់។ ដោយឡែក ចំនួនសិស្សដែលបានបញ្ចប់ការសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់ ក្នុងនោះ យុវជនគោលដៅចំនួនជាង ១ម៉ឺន ៣ពាន់នាក់ និងចំនួនសិស្សដែលទទួលបានការងារធ្វើមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះយុវជនគោលដៅចំនួនជាង ៧ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS12 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!