ព័ត៌មាន
មន្ត្រីសុខាភិបាលរាជធានី និងតំណាង WHO ប្រចាំកម្ពុជាចុះផ្តល់វ៉ាក់សាំងដល់កុមារ និងស្រ្ដីនៅសហគមន៍
មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (OD Megkong) និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានចុះផ្តល់វ៉ាក់សាំង១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) និងថ្នាំគ្រាប់ទម្លាក់សត្វល្អិត ជូនដល់កុមារ និងស្រី្ត និងវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដល់ក្រុមគោលដៅនៅតាមសហគមន៍ងាយរងគ្រោះ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី ប្រធានការិយាល័យបច្ចេកទេសរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះថា ការចុះចាក់វ៉ាក់សាំងនាពេលនេះ គឺជាការចុះជាប្រចាំសម្រាប់បន្ថែមនូវថ្នាំបង្ការជូនដល់កុមារ និងស្រី្តគោលដៅ ដែលមានការខកខានក្នុងការមិនបានមកទទួលវ៉ាក់សាំងនាពេលកន្លងមក។ ហើយមន្ត្រីសុខាភិបាល របស់យើងក៏បានផ្តល់វ៉ាក់សាំងបន្ថែមទៀតផងដែរ ដល់ក្រុមគោលដៅ។ ជាទូទៅសកម្មភាពនាថ្ងៃនេះ យើងមានជាប្រចាំរៀងរាល់ត្រីមាស ជាពិសេសដល់សហគមន៍ដែលងាយរងគ្រោះ។ ជាក់ស្តែងថ្ងៃនេះ មិនមែនមានតែការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គនោះទេ គឺមន្ត្រីសុខាភិបាល បានចុះផ្តល់វ៉ាក់សាំងតាមសហគមន៍ ទាំង៧ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត ក្នុងនោះយើងជ្រើសរើសយកតំបន់សហគមន៍ងាយរងគ្រោះ ដើម្បីផ្តល់វ៉ាក់សាំងជូនដល់ក្រុមគោលដៅ។

ចំណែកអ្នកស្រី ជា ចាន់ពុំ សមាជិកនារីភូមិ និងបងប្អូនប្រជាពលរដ្ឋនាំយកកូនៗមកចាក់វ៉ាក់សាំងបង្ការការពារជំងឺ ស្ថិតក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ តែងតែចុះផ្តល់វ៉ាក់សាំងបង្ការការពារជំងឺជារៀងដង ហើយបងប្អូនប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយ ដែលធ្វើឲ្យកុមារ និងស្រី្តរស់នៅក្នុងសហគមន៍ បានជៀសផុតពីជំងឺផ្សេងៗ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល ជាអ្នកថែទាំកុមារ សូមចូលរួមក្នុងការស្វែងយល់អំពីសារសំខាន់នៃការផ្តល់ថ្នាំបង្ការ ទាំងវ៉ាក់សាំងបង្ការជំងឺជាប្រចាំ តាមប្រតិទិនកំណត់របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ប្រសិនបើកុមារបានទទួលថ្នាំបង្ការគ្រប់មុខតាមប្រតិទិនកំណត់ គឺអាចជួយដល់កុមារ ក្នុងការការពារជំងឺ ដែលអាចការពារបាន ជាពិសេសជំងឺ១១មុខ ដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានកំណត់៕អត្ថបទ រដ្ឋា

















-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត