ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតង នៃតំបន់ភ្នំខ្នងផ្សារ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ លម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈគម្រោងលម្ហែបៃតង ដែលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទានឥណទានពី ធនាគារពិភពលោក ក្រោមក្របខ័ណ្ឌ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ (CSLEP) ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គម្រោងនេះ មានន័យលើសពីការសាងសង់ផ្លូវ និងសំណង់ស្ថាបត្យកម្ម ពីព្រោះស្ថាបត្យកម្មនេះ កើតចេញពីការប្តេជ្ញាចិត្តដ៏ខ្ពស់ និងពេញដោយក្តីស្រឡាញ់ គិតគូរពីសុខទុក្ខរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទេទឹកពុះ និងភ្នំខ្នងផ្សារពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ជាមួយគ្នានេះ ប្រជាសហគមន៍តំបន់ការពារក៏បានចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមូលដ្ឋាន ដែលបានជំរុញ និងបញ្ចេញសក្តានុពលដ៏សម្ងាត់របស់តំបន់សហគមន៍ទេទឹកពុះ និងភ្នំខ្នងផ្សារ ក្នុងនោះក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងនេះ ដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យគោលដៅលំហែបៃតងភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិនប្រកបដោយភាពជាម្ចាស់ ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នាពេលនេះរួមមាន៖ ផ្លូវ ខ្លោងទ្វារ ចំណតយានយន្ត ប្រព័ន្ធបំភ្លឺដោយថាមពលព្រះអាទិត្យ ទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាម។ ជារួមការសាងសង់ទាំងនេះត្រូវអនុលោមតាមរចនាបទខ្មែរ និងរក្សាបាននូវសោភ័ណភាព សម្រស់ធម្មជាតិ ពេញដោយភាពស្អាត ភាពបៃតង និងចីរភាព ជាសុខដុមរមណីយកម្មនៃមេត្រីភាពបរិស្ថាន ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ