ព័ត៌មាន
រយៈពេល៤ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃមានទឹកប្រាក់ជាង២៤៤ លានដុល្លារ
ក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានចំនួនជាង ២៤៤ លានដុល្លារសហរដ្ឋ អាមេរិក ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ ឆ្នាំ២០២៥ រៀបចំដោយ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះថា តាមរយៈការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍កម្រិតអន្តរជាតិ ដោយប្រយោល និងដោយផ្ទាល់នេះ សមាគមបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជំរុញលើកកម្ពស់ និងការតាំងបង្ហាញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា នៅលើឆាកអន្តរជាតិ បង្កើតឱកាសក្នុង ការផូផ្គង រវាងធុរជនក្នុងនិងក្រៅប្រទេស ជំរុញអភិវឌ្ឍន៍ និងនវានុវត្ត ឧស្សាហកម្មផលិតគ្រឿងអលង្ការ និងកែច្នៃត្បូង ព្រមទាំងផ្សព្វ ផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគលើវិស័យនេះនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ សម្រេច បានជាង ៧៨៨ លានដុល្លារ ថមថយប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២៣។ ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះ ទំហំ ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានទឹកប្រាក់ជាង ២៤៤ លានដុល្លារ។ ចំនួននេះនៅកម្រិតនៅឡើយ ដែលជាកម្មវត្ថុ និងជាវិញ្ញាសារតម្រូវឱ្យសមាគម ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធខិតខំបន្ថែមទៀត តែទោះបីយ៉ាងណានៅក្នុងឆ្នាំនេះ ក៏កម្ពុជា រំពឹងថា និងមានកំណើនល្អ ខណៈសមាគម ក៏ដូចជា គីពាក់ព័ន្ធបានកំពុងយកចិត្តទុកដាក់។

លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ជុំវិញវិស័យ គ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ សមាគមបានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាឲ្យបាននូវផលប្រយោជន៍ និងការលើក ស្ទួយកិត្តិសព្ទល្បីរន្ទឺរបស់សមាគម ឲ្យកាន់តែរីកសុះសាយលើឆាកអន្តរជាតិ, ជាក់ស្តែងតាមរយៈនៃព្រឹត្តិការណ៍តាំងពិព័រណ៍នេះ នឹង ចូលរួមចំណែកដល់ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មបន្ថែម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមឱ្យដឹងថា ពាក់ព័ន្ធការដោះដូរពាណិជ្ជកម្មនេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក ការធ្វើពាណិជ្ជកម្មទៅ កាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា សម្រេចបានប្រមាណ ៥៥.៣៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានចំនួនប្រមាណ ២៦.៦៦ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៣.៦១% ធៀបនឹងឆ្នាំ២០២៣។ ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តា ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួនប្រមាណ ៣៤,៥២ ប៊ីលានដុល្លារ អាមេរិក។ ចំណែកទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា មានចំណែកប្រមាណ ៦២,៣៤% នៃទំហំពាណិជ្ជកម្ម សរុបរបស់កម្ពុជា ដែលក្នុងនោះទីផ្សារសំខាន់ៗដែលទ្រទ្រង់នៃការនាំចេញរបស់កម្ពុជារួមមាន៖ ទីផ្សារអាស៊ាន ចិន (រួមទាំងហុងកុង) សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស អូស្ត្រាលី នូវែល ហ្សេឡង់ និងអេមីកកការ៉ាប់រួមជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ