ព័ត៌មាន
នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ
នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការ ។

លោកវរសេនីយ៍ត្រី អៀ ម៉េងគួង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូទី៣ ចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯកស៊ឹម ពិសិដ្ឋ អធិការនគរបាលទួលគោក កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជាប្រចាំ លើការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាពជាដើម ។

ប្រជាពលរដ្ឋ សម្តែងក្តីរីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការទទួលធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាកនោះឡើយ ។ កាន់តែពិសេសនោះ គឺពេលទទួលបានអត្តសញ្ញាណបណ្ណ នគរបាលក៏បានយកចែកជូនពួកគាត់ ដល់តាមខ្នងផ្ទះផងដែរ ។

គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំជូនប្រជាពលរដ្ឋ ដើម្បីអអាចឱ្យពលរដ្ឋទទួលយកទៅប្រើប្រាស់តាមសេវាតម្រូវការចាំបាច់ និងជាក់ស្តែងរៀងៗខ្លួន ៕ អត្ថបទ ៖ លីហេង




-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ