ព័ត៌មាន
រដ្ឋមន្រ្ដីអប់រំកម្ពុជាស្នើរដ្ឋមន្រ្ដីអប់រំចិនជួយគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាអប់រំ និង AI និងការអភិវឌ្ឍធនធានមនុស្សផែ្នកបច្ចេកវិទ្យាឌីជីថលដល់កម្ពុជា
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃការចូលរួមសន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥-2025 World Digital Education Conference” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម ហ្វាយ ជីនភឹង (HUAI JINPENG) រដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជាចូលរួម សន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥ និងបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា និងចិនជារួម និងដោយឡែកចំពោះវិស័យអប់រំដែលរួមមាន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការបង្រៀនភាសាចិននៅកម្រិតមធ្យមសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀនលើវិធីសាស្រ្តបង្រៀនភាសាចិន កម្មវិធីផ្លាស់ប្តូរចំណេះដឹង ការអប់រំ និងវប្បធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាដើម។ បន្ថែមលើនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រទេសចិន ក្នុងនាមជាប្រទេសដែលមានអនុត្តរភាព (Hegemony) លើវិស័យអប់រំ និងបច្ចេកវិទ្យាឌីជីថល ផ្តល់នូវការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាអប់រំ និងAI និងការអភិវឌ្ឍធនធានមនុស្សផែ្នកបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ហ្វាយ ជីនភឹង (HUAI JINPENG) រដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដែលបានចូលរួម សន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការអប់រំឌីជីថលជាមួយកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា អភិវឌ្ឍវិស័យអប់រំ សម្រាប់ជាប្រយោជន៍របស់ប្រទេសទាំងពីរ៕


-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ