ព័ត៌មាន
សម្ដេចធិបតីបញ្ជាក់ជាថ្មីថា ការបើកបរបុកមនុស្សស្លាប់ ដោយមានជាតិស្រវឹង គឺត្រូវអនុវត្តច្បាប់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងប្រាប់សាធារណជន ថា ករណីមន្ត្រីនគរបាលម្នាក់ ដែលបានបើកបរក្រោមឥទ្ធិពលជាតិស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់នោះ គឺមិនរួចខ្លួនឡើយ ត្រូវតែខុសត្រូវចំពោះមុខច្បាប់ និងការសងសំណង ដល់ជនរងគ្រោះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានបញ្ជាក់ជំហរដោយម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាល គឺនៅតែបន្តរឹតបន្តឹងការ អនុវត្តច្បាប់ដោយមិនមានការលើកលែង ឬការយោគយល់នោះឡើយ។ ជនបង្កត្រូវបានអនុវត្តតាមនីតិវិធី របស់ច្បាប់ ដោយផ្ដល់សំណងដល់ជនរងគ្រោះហើយ ត្រូវទទួលទោសទណ្ឌទៅតាមច្បាប់កំណត់ថែម ទៀត គឺមិនមានករណីរួចខ្លួន ឬ លើកលែងនោះឡើយ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ដោយអនុវត្តដូចគ្នាទាំងអស់ ។
នៅព្រឹកនេះ ឧត្ដមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរសារ លើហ្វេសប៊ុកបញ្ជាក់ថា បន្ទាប់ពីមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា នេះ នៅមុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយនគរបាលរាជធានី ១នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស។ ឯក ឧត្ដមបានដាក់បញ្ជាឱ្យជំនាញចាត់ចែងឃាត់ខ្លួនអ្នកបង្កបញ្ជូនទៅតុលាការហើយ។ ច្បាប់ គឺមិនបាន បែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា ៕ អត្ថបទ៖ វ៉ាន់

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន3 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន4 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន2 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់