ព័ត៌មាន
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា” នាបរិវេណវិហារធំឥស្លាម ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ , អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគណៈអុីម៉ាំ តួន ករី ករីអះ ហាហ្វីស ហាហ្វីហ្សោះ ។
ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការពិធីសូត្រ បានឲ្យដឹងថា ពិធីសូត្រគម្ពីអាល់គូរអានុមការី ថ្នាក់ជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឡែកពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ មានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៥រូបក្នុងនោះ ស្ត្រី១៥រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ ៩រូប ក្នុងនោះស្រ្តី២រូប។ ការប្រារព្ធនៅពិធីនេះ គឺជាផ្នែកមួយនៃការថែរក្សា នូវប្រពៃណីវប្បធម៌ និងផ្តល់នូវចំណេះដឹងផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការអនុវត្ត និងបង្ហាញពីតម្លៃរបស់ឥស្លាមក្នុងការរស់នៅក្នុងសម័យទំនើប ដែលជាប្រធានបទ ដែលមានសារៈសំខាន់ និងសមស្របតាមបច្ចុប្បន្នភាពនៃសង្គមជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងតែរីកចម្រើនទៅមុខឥតឈប់ឈរ។
ឯកឧត្តម ចាយ បូរិន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេរីភាពពេញលេញខាងជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ក្រសួងធម្មការនិងសាសនា ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការនិងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចកំណត់វិធានការដឹកនាំ និងគ្រប់គ្រងអង្គការសមាគមសាសនាទាំងអស់ ដែលមានទីតាំង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា។ ក្រសួងធម្មការនិងសាសនា មានតួនាទីត្រួតពិនិត្យណែនាំអង្គការ សមាគមសាសនា ឱ្យអនុវត្ត សកម្មភាពរបស់ខ្លួនស្របតាមច្បាប់រដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសម្រាប់ប្រធានប្រធានបទ “ឥស្លាម និងបច្ចេកវិទ្យា” ជាប្រធានបទដែលឆ្លើយតបយ៉ាងសមស្របបំផុតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យក អាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ប្រធានបទនេះ ស្របទៅនឹងយុគសម័យឌីជីថល បាននាំមកនូវកាលានុវត្តភាពដ៏ប្រសើរ សម្រាប់ការផ្សព្វផ្សាយឥស្លាមសាសនាឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស ទៅដល់មនុស្សជាតិកាន់តែច្រើន ឥស្លាមសាសនិក ក៏ដូចជាសាសនិកគ្រប់សាសនាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយទ្រឹស្តីសាសនា។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរចំពោះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានដឹកនាំបងប្អូនឥស្លាមសាសនិក ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមទំនុកចិត្តរបស់ព្រះអល់ឡោះ និងបំណងប្រាថ្នារបស់ មនុស្សជាតិ ជាពិសេសការលើកកម្ពស់ការប្រតិបត្តិធម៌អាថ៌សាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម ការគោរពច្បាប់រដ្ឋ និងការលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា ៕អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship