ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បើកពិធីសូធ្យលើកទី៣២ និងសូត្រចាំមាត់លើកទី៦ គម្ពីរអាល់គួអាន
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីបើកពិធីសូត្រលើកទី៣២ និងសូធ្យចាំមាត់លើកទី៦គម្ពីរអាល់គួអានក្រោមប្រធានបទ ឥស្លាម និងបច្ចេកវិទ្យា នៅវិហារធំឥស្លាមជំនីក ស្ថិតនៅភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ចាយ បូរិន បានលើកឡើងថា ពិធីសូត្រគម្ពីរអាលគួរអានុលការីមលើកទី៣២ និងសូធ្យចាំមាត់លើកទី៦ គឺជាសក្ខីភាពបញ្ជាក់ពីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគត្តិបណ្ឌិត បាននឹងកំពុងខិតខំយ៉ាងសកម្មបំផុត ក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងធ្វើឳ្យមានវឌ្ឍនៈភាពវប្បធម៌ ប្រពៃណី ក៏ដូចជាការបង្ករបរិយាកាស យោគយល់ចុះសម្រុងគ្នា និងភាពសុខដុមរម្យនា រវាងសាសនិក នៃសាសនាទាំងឡាយនៅកម្ពុជាដើម្បីឈានទៅកាន់ការអភិវឌ្ឍន៍សង្គមជាតិ។
ឯកឧត្តមបន្តថា ក្រោមប្រធានបទនៅថ្ងៃនេះប្រជាជនកាន់សាសនាមូស្លីម រំពឹងថា និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់គោលបំណងល្អ និងមានប្រយោជន៍ ហើយជៀសវាងការអនុវត្តណាដែលនាំឲ្យខូចប្រយោជន៍ ឬបំផ្លិចបំផ្លាញ ។ សាសានាឥស្លាមបានអនុញ្ញាតិឳ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រយោជន៍ប្រចាំថ្ងៃ តែការប្រើប្រាស់ដែលផ្ទុយពីការនែនាំរបស់សាសនា ដូចជាបញ្ហាអាសអាភាស បោកបញ្ឆោត និងឧក្រិដ្ឋកម្មតាមអីនធើណែត គឺជាបញ្ហាប្រឈមធ្វើឳ្យខូចចរិយាមាយាទ និងតម្លៃសិលធម៌ប្រជាជនម៉ូស្លីម ។ អាស្រ័យហេតុនេះឥស្លាមសាសនា ត្រូវចូលរួមប្រយុទ្ធប្រឆាំងការប្រើប្រាស់បច្ចេកវិទ្យា ដែលខុសពីគោលការណ៍ឥស្លាមនូវគ្រប់ទម្រង់រូបភាពទាំងអស់ ។
បើតាមឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសូធ្យគម្ពីរអាលគូរអានុលការីម ថ្នាក់ជាតិឆ្នាំ២០២៥ បានឳ្យដឹងថា គម្ពីអាលកួអាន ជាប្រភពដ៏ចម្បង ដែលបានដោះស្រាយនូវគ្រប់បញ្ហា នៃការរស់នៅរបស់មនុស្សជាតិ នៅក្នុងលោកីយ៍ និងបរលោក មានវិសាលភាពទៅលើគោលជំនឿ ធម៌វិន័យ ក្បួនច្បាប់ អត្តចរិក សីលធម៌ សុជីវធម៌ ទំនៀមទម្លាប់ប្រពៃណី មុខរបរ និងសេដ្ឋកិច្ចជាដើម ។ ការគម្ពីរនៅថ្ងៃនេះ គឺជាផ្នែកមួយនៃការថែរក្សានូវប្រពៃណីវប្បធម៌ និងផ្តល់ចំនេះដឹង ផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទិនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការអនុវត្ត និងបង្ហាញពីតម្លៃឥស្លាមក្នុងការរស់នៅក្នុងសម័យទំនើប ដែលទាមទារឳ្យយើងឈ្វេងយល់ និងសិក្សាបន្តទៅមុខទៀត ។
សូមជម្រាបថា ពិធីសូធ្យគម្ពីរអាលគួអាន លើកទី៣២ និងប្រឡងចាំមាត់លើកទី៦ មានការចូលរួមពីបេក្ខជន បេក្ខនារី ជាការី ការីអះ ចំនួន ៣៥ នាក់ ស្ត្រី ១៥ នាក់ និងបេក្ខជនបេក្ខនារីសូធ្យចាំមាត់ ចំនួន៩ រូប ស្ត្រី ២រូប តំណាងមកពីរាជធានី ខេត្ត ទូទាំងប្រទេស៕ អត្ថបទ៖ ជឹង សេងឡុង





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ