ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យតាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់
ភ្នំពេញ៖ ឆ្ពោះទៅកាន់ការចាប់ផ្តើមប្រឡងប្រជែងនាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីត្រួតពិនិត្យការតាក់តែងវិញ្ញាសា និងការជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែង។

វិញ្ញាសាសម្រាប់ការប្រឡងប្រជែងនារសៀលនេះ រួមមាន៖ ១.វិញ្ញាសាសាពហុចម្លើយ៖ភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.វិញ្ញាសាពហុចម្លើយ លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។

គួររម្លឹកថា រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង តែងត្រូវបានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។ ការតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយ សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ហើយត្រូវស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) កំពុងដំណើរការ។ ក្នុងឱកាសនោះ បេក្ខជនកំពុងត្រៀមខ្លួនចូលរួមប្រឡងប្រជែង បានអានសេចក្តីណែនាំដូចមានភ្ជាប់ជូន ដើម្បីធានាដល់ដំណើរការនៃការប្រឡងប្រជែងប្រព្រឹត្តទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិនៃការការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕





-
ព័ត៌មាន5 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន5 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន4 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន1 day agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ
-
ព័ត៌មាន4 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង