ព័ត៌មាន
អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការវិនិយោគពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធលើវិស័យអាទិភាពផ្សេងៗផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តម សេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និង មធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាមេរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅលោកជំទាវ អំពីវឌ្ឍនភាព នៃការអភិវឌ្ឍថ្មីៗបន្ថែមទៀត ដែលរាជរដ្ឋាភិបាល កម្ពុជាសម្រេចបាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបាន លើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី៧៥ ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក។ ជាមួយនឹងទំនាក់ទំនងដែលមានអាយុកាលជិតមួយសតវត្សរ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគឱ្យបានកាន់តែច្រើន បន្ថែមទៀត ពីពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនេះ, លោកជំទាវ Beth Van Duyne បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង លើការជំរុញការវិនិយោគពីសហរដ្ឋ អាមេរិកមកកាន់កម្ពុជា និងបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែផុលផុស។ លោកជំទាវ ក៏បានលើកឡើងអំពី ការពិនិត្យលទ្ធភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធលើវិស័យអាទិភាពមួយចំនួនផងដែរ។

ក្នុងថ្ងៃដ៏ដែលនេះដែរ, ប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយ ឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាមេរិក ដែលជំនួបនាឱកាសនោះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា ពិនិត្យលើឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ សំដៅ បង្កើនការ វិនិយោគពីអាមេរិកចូលមកវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ក៏ដូចជាពិភាក្សាលើការងារពាក់ព័ន្ធ នឹងកិច្ចសហប្រតិ- បត្តិការ លើកិច្ចការការពារជាតិរវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ