ព័ត៌មាន
សម្តេចបវធិបតី ហ៊ុន ម៉ាណែត ចាត់តំណាងនាំយកកុំព្យូទ័រ និងបរិក្ខារសិក្សាប្រគល់ជូនសាលារៀនចំនួន៣ ក្នុងស្រុកវាវែង
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ទេព សុទ្ធី ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកកុំព្យូទ័រលើតុចំនួន ៣០ឈុត ម៉ាស៊ីនព្រីនធ័រចំនួន៦គ្រឿង ម៉ាស៊ីនថតចម្លងចំនួន៣គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយចំនួន១០គ្រឿង ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ប្រគល់ជូន សាលារៀនចំនួន៣ ក្នុងស្រុកវាលវែងរួមមាន៖
១-អនុវិទ្យាល័យអន្លងរាប ស្ថិតក្នុងឃុំអន្លងរាប ទទួលបានកុំព្យូទ័រលើតុចំនួន៧ឈុត ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន៣គ្រឿង
២-បឋមសិក្សាអន្លងរាប ស្ថិតក្នុងបរិវេណជាមួយអនុវិទ្យាល័យអន្លងរាប ទទួលបានកុំព្យូទ័រលើតុចំនួន៣ឈុត ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង និងម៉ាស៊ីន បញ្ចាំងស្លាយ ចំនួន២គ្រឿង
៣-វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ទទួលបានកុំព្យូទ័រលើតុចំនួន២០ឈុត ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង និងម៉ាស៊ីន បញ្ចាំងស្លាយ ចំនួន៥គ្រឿង
គួរជម្រាបជូនដែរថា កុំព្យូទ័រ និងបរិក្ខារដែលប្រគល់ទទួលក្នុងពេលនេះ គឺបន្ទាប់ពីសម្តេចមហាបវរធិបតី បានប្រកាសផ្តល់ជូនសាលាទាំងនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងសាលា វិទ្យាល័យ ហ៊ុនសែន ប្រម៉ោយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក្រៅពីម៉ាស៊ីនកុំព្យូទ័រ និងបរិក្ខារទាំងនេះ សម្តេចបវរធិបតី ក៏បានសម្រេចផ្តល់ជូនអនុវិទ្យាល័យអន្លងរាប នូវអគារសិក្សា១ខ្នង៦បន្ទប់ អគារទីចាត់ការ១ខ្នង និងបណ្ណាល័យ១ខ្នង ហើយនិងផ្តល់អគារបណ្ណាល័យ១ខ្នងជូនដល់វិទ្យាល័យហ៊ុនសែន ប្រម៉ោយផងដែរ៕
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship