ព័ត៌មាន
ឯកឧត្ដម វ៉ី សំណាង ខេត្តតាកែវបន្តទទួលបានឱកាសវិនិយោគរោងចក្រសហគ្រាសបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានរោងចក្រសហគ្រាសចំនួន ៧៦៩ និងកម្មករនិយោជាង ១,១ សែនាក់
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំ ខេត្តតាកែវកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា តាមរយៈការជឿទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុននានា បានបន្តចូលមកបណ្តាក់ទុន បើករោងចក្រសហគ្រាសកាន់តែច្រើនឡើងនៅខេត្តតាកែវ និងបានផ្ដល់ឱកាសក្នុងផ្ដល់ការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៥០០ នាក់ នៅសាលាបឋមសិក្សាព្រៃជួរ ឃុំពរពេល ស្រុកត្រាំកក់ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ភាពជឿជាក់របស់ក្រុមអ្នកវិនិយោគទុនគឺបណ្ដាលមកពីប្រទេសកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរជាពិសេសសន្តិភាពគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ។ ឯកឧត្ដមបានបន្ថែមថា បើគ្មានសន្តិភាពទេ នោះក៏មិនមានរោងចក្រ សហគ្រាសកើតឡើងដែរ។ ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត ។

ឯកឧត្ដមបន្តទៀតថា ថ្នាក់ដឹកនាំខេត្តនឹងបន្តសកម្មភាពក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ គោលបំណងដ៏សំខាន់នេះគឺដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

បើតាមរបាយការណ៍របស់លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសហគ្រាស សរុបចំនួន ៧៦៩ រោងចក្រហសហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ១១១.៩៦៨ នាក់ ស្រី ៧៩.៦១០នាក់ ក្នុងនោះ រោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន១១៥ រោងចក្រ រោងចក្រ សហគ្រាសក្រៅពីកាត់ដែរចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង សិប្បកម្មផលិតឥដ្ឋ៤កន្លែង៕




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ