ព័ត៌មាន
ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងណែនាំដល់ថ្នាក់ដឹកនាំបក្សចុះជំរុញពលរដ្ឋអោយទៅចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត
ស្វាយរៀង ÷ ឯកឧត្តមម៉ែន វិបុល សមាជិកគណះកម្មាធិការណ្តាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងក្នុងពិធីបិទវគ្គបំពាក់បំប៉នជំនាញការងារត្រួតពិនិត្យរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នាសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំបក្សចុះជំរុញពលរដ្ឋអោយទៅចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពជីវមាត្រ ថតរូបថ្មី ផ្តិតមេដៃថ្មី ដើម្បីទទួលបានសិទ្ធបោះឆ្នោត ។
ទាក់ទងទៅនិងការងារជំនាញ ឯកឧត្តមប្រធានគណបក្សបានជំរុញដល់មន្ត្រីបក្ស ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ អង្គការចាត់តាំងបក្ស និងមន្ត្រីបក្សស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរង្វង់ក្របខណ្ឌ័ការងារអង្គញភាពខ្លួន ដែលបានប្រព្រឹត្តល្មើសលក្ខន្តិកះ បទបញ្ជាផ្ទៃក្នុងបក្ស វិនយ័បក្ស ច្បាប់រដ្ឋ និងលក្ខណ:សម្បត្តិរបស់មន្ត្រី ឬសមាជិកគណបក្ស។ ត្រួតពិនិត្យតាមដានណែនាំ និងសហការជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ជំរុញចាត់តាំអនុវត្តនូវសន្ទស្សន៏ផែនការកសាងសមាជិកបក្ស អោយបានគ្រប់និងលើសផែនការដែលមាននៅប្រពន្ធ័ lTតាមមូលដ្ឋានជាក់ស្តែង ។ ឯកឧត្តម ប៊ុន សាវ៉ាន់ ប្រធានគណះគ្រប់គ្រង បានអានរបាយការណ៏បញ្ជាក់អោយដឹងថាវគ្គសិក្សាការងារជំនាញត្រួតពិនិត្យរយះពេល២ថ្ងៃដែលមានសិក្ខាកាមចំនួន១៤០រូប ក្នុងនោះសិក្ខាកាមទទួលបានការយល់ដឹងល្អណាស់ចំនួន១០នាក់ស្មើនិង៨.៤៧% ល្អ ចំនួន២៦នាក់ស្មើនិង២០.៣៣% ល្អបង្គួរ៤២នាក់ស្មើនិង៣៥.៥៩%និងនិទ្ទេសមធ្យមចំនួួន៤២នាក់ស្មើនិង៣៥.៥៩% ។




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ