ព័ត៌មាន
ត្រីមាសទី១ឆ្នាំនេះការនាំចេញផលិតផលផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាកើនជាង២០%
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំចេញ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលខាងផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរ មានការកើនឡើងប្រមាណជាង២០% គិតជាទឹកប្រាក់សរុបប្រមាណ ៣,៥ពាន់លានដុល្លារអាម៉េរិក ដោយសារការបញ្ជាទិញងាកមកកាន់កម្ពុជាច្រើន និងកត្តាសំខាន់ៗមួយចំនួនផ្សេងទៀត។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភានេះថា មូលហេតុដែលនាំឱ្យការនាំចេញរបស់កម្ពុជាមានការកើនឡើង មានដូចជា ដោយសារកំណើនការបញ្ជាទិញពីម្ចាស់ម៉ាកល្បីៗជាច្រើន ដែលត្រូវការផលិតផលមានគុណភាព និងការដេរទៀងទាត់ពីកម្ពុជា។ ហើយកិច្ចការនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយ ចេញពីកត្តាអនុគ្រោះរបស់កម្ពុជាក្រោមគោលនយោបាយដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការអនុគ្រោះសព្វបែបយ៉ាងទាំងផ្លូវច្បាប់ និងកត្តាផ្សេងៗទៀតជាដើមដើម្បីសម្រួលដល់រោងចក្រ ទៅដល់អ្នកវិនិយោគ ក៏ដូចជាដើម្បីសម្រួលដល់ការផ្លាស់ទីនៃរោងចក្រធំៗពីក្រៅ មកកាន់កម្ពុជាផងដែរ។
ឯកឧត្តម បានបន្តទៀតថា បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានលុបចោលនូវសេវាមួយចំនួនធំ ដើម្បីសម្រួលដល់អ្នកវិនិយោគក្នុងការបំពេញការងារកាន់តែស្រួល និងអាចជាកត្តាដែលមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសដែលមានរបរដូចគ្នា ឬជាមួយដៃគូប្រជែងលើវិស័យកាត់ដេរផងដែរ។

ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធក្នុងអនុវិស័យផលិតផលកាបូប និងស្បែកជើងនៅកម្ពុជា គិតក្នុងត្រីមាស ឆ្នាំ២០២៥ ការនាំចេញមានកំណើនប្រមាណជាង ២០%។ ដោយឡែក ការដាក់បញ្ជាទិញនៅកម្ពុជា បើគិតត្រឹមចុងខែមិថុនាខាងមុខនេះ គឺរក្សាស្ថានភាពប្រក្រតីជាធម្មតា ពោលមិនមានការប្រែប្រួលអ្វីនោះទេ។
ឧកញ៉ា បានបន្តថា និយាយចំពោះតែទីផ្សារសហរដ្ឋអាម៉េរិក គិតត្រឹមត្រីមាសទី១ឆ្នាំនេះ មានប្រហែលជា ៤០% នៃការនាំចេញស្បែកជើង។ ប៉ុន្តែដោយឡែក បើងាកមកមើលផលិតផលធ្វើដំណើរ និងកាបូបវិញ ភាគរយខ្ពស់ជាង គឺមានប្រមាណជិត ៨០%។
យោងតាមទិន្នន័យពីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា ការសម្រេចបានក្នុងតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារនេះ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើងជាង ២៥% , ទៅប៉ែកអឺរ៉ុប កើនជាង ២០%, ទៅជប៉ុនកើនជិត ២០% , ទៅចក្រភពអង់គ្លេស កើន ៥,៦% និងទៅអាស៊ាន មានការកើនឡើងប្រមាណ ២៤,០% ៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម