ព័ត៌មាន
ជំរឿនស្ថិតិ៖ បច្ចុប្បន្នពលរដ្ឋខ្មែរប្រកបរបរកសិកម្មមានជាង ៥៤% ខណៈកាល១០ឆ្នាំ មុនមានជាង ៨០%
រយៈពេល១០ឆ្នាំចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២៣ ការធ្វើកសិកម្មនៅកម្ពុជាមានការប្រែប្រួលជាខ្លាំង។ ភាពប្រែប្រួលគួរឱ្យកត់សម្គាល់មួយនោះគឺចំនួនគ្រួសារប្រកបរបរក គ្រួសារធ្វើកសិកម្ម បានធ្លាក់ចុះពីជាង ៨០ភាគរយនៅឆ្នាំ ២០១៣ មកត្រឹមជាង ៥៤ ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៣។ នេះបើផ្អែកលើការបញ្ជាក់របស់ ឯកឧត្តម រិន វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ក្នុងការប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្ដីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ។

ក្រសួងផែនការ ក្រោមកិច្ចសហការបច្ចេកទេសពី អង្គការស្បៀងនិង និងកសិកម្មនៃសហប្រជាជាតិ បានសម្រេចកិច្ចការជំរឿនកសិកម្មឆ្នាំ ២០២៣ និងឈានដល់ការប្រកាសលទ្ធផលផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃនេះ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាវត្តមានឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ជំរឿនកសិកម្មឆ្នាំ ២០២៣ ជាការរកឃើញនូវព័ត៌មាន ក៏ដូចជាទិន្នន័យថ្មី ដែលមានភាពប្រែប្រួលផ្សេងគ្នាលើវិស័យកសិកម្មនៅកម្ពុជាក្នុងរយៈពេលគម្លាត១០ឆ្នាំ ចាប់ពីការធ្វើជំរឿនកសិកម្មនៅឆ្នាំ ២០១៣ និងការធ្វើជំរឿនកសិកម្មឆ្នាំ ២០២៣។

ឯកឧត្តម រិន វីរៈ បានលើកឡើងថា ជំរឿនកសិកម្មឆ្នាំ២០២៣នេះបង្ហាញឱ្យឃើញថា ចំនួនគ្រួសារធ្វើកសិកម្មបានធ្លាក់ចុះជាច្រើន។ ពោលគឺប្រមាណ ២៨ម៉ឺនគ្រួសារដែលឈប់ប្រកបរបរកសិកម្ម ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ មកដល់ឆ្នាំ ២០២៣។ ឯកឧត្តម បញ្ជាក់ថា ការធ្លាក់ចុះគ្រួសារធ្វើកសិកម្ម គឺដោយសារពួកគេងាកទៅបំពេញការងារលើវិស័យផ្សេងហើយនេះជាភាពវិជ្ជមានបង្ហាញថាកម្ពុជាកាន់តែរីកចម្រើន។

ក្នុងពិធីប្រកាសផ្សព្វផ្សាយនេះដែរ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា ដែលជាដៃគូសំខាន់ក្នុងការសម្រេចបានលទ្ធផលជំរឿនកសិកម្មនេះ លើកឡើងថា ទិន្នន័យដែលទទួលបានជាទិន្នន័យសំខាន់សម្រាប់កម្ពុជាទាំងមូល។ លោកស្រីបញ្ជាក់ដែរថា ទោះគ្រួសារធ្វើកសិកម្មមានការធ្លាក់ចុះក្ដី តែចំនួនផលិតកម្ម និងតម្លៃមានការកើនឡើង។

ការស្រង់ទិន្នន័យអង្គភាពកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងដោយផ្អែកតាមនិយមន័យច្បាស់លាស់ស្ដីពី “អង្គភាពកសិកម្ម” ដែលសំដៅដល់អង្គភាពផលិតកម្មកសិកម្មមួយ ដែលមានទីតំាងមួយជាក់លាក់ ឬមានសកម្មភាពផលិតកម្មសំខាន់ដែល បង្កើតតម្លៃបន្ថែមមួយផ្នែកធំ ដែលមានយ៉ាងហោចណាស់ គឺត្រូវមានផ្ទៃដីដាំដុះដំណាំ ០,០៣ហិកតា និង/ឬ មានចិញ្ចឹមបសុសត្វ ប្រភេទ ធំយ៉ាងតិច ២ក្បាល និង/ឬ បសុសត្វប្រភេទតូចយ៉ាងតិច ៣ក្បាល និង/ឬ យ៉ាងហោចណាស់ មានបសុបក្សីចំនួន ២៥ក្បាល)៕ អត្ថបទ៖ គឹម ហុក






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ