ព័ត៌មាន
ឯកឧត្តមយឹម លាត អំពាវនាវដល់មន្រ្តីរាជការ និងសិស្សានុសិស្សចូលរួមផ្សព្វផ្សាយលើកកម្ពស់ប្រាក់រៀល
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្សនៅខេត្តស្ទឹងត្រែង ជួយ ផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិកាន់តែទូលំទូលាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញប្រាក់រៀលនេះ ធនាគារជាតិនៃ កម្ពុជាបាននិងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការចុះផ្សព្វផ្សាយនៅគ្រប់រាជធានី-ខេត្ត។ ក្រៅពីនេះ, នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី “ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សា ”ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។ បញ្ហានេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាព បើកគណនីជាប្រាក់រៀល តាមប្រព័ន្ធធនាគារ បើកប្រាក់ បៀវត្សជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិកអប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។
ឯកឧត្តម បានបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សា ត្រូវបង្ហាញតម្លៃថ្លៃសិក្សាជាប្រាក់រៀល គឺជាតម្លៃចម្បង ដែលកំណត់ជា ប្រាក់រៀលតែម្តង ដោយមិនមានគិតថែមកន្ទុយនោះឡើយ។ ជាក់ស្តែងប្រសិនបើសិស្សានុសិស្ស មាតា បិតា ឫអាណាព្យាបាល ជ្រើស រើសការបង់ថ្លៃជារូបិយប័ណ្ណបរទេស ឬជាដុល្លារអាមេរិក នោះគ្រឹះស្ថានសិក្សានឹងគិតទៅតាមអត្រាប្តូរប្រាក់ផ្លូវការ។ ជុំវិញប្រាក់រៀលនេះ ឯកឧត្តមទេសាភិបាលរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្សនៅខេត្តស្ទឹងត្រែងទាំងអស់ ជួយ ផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិយើង កាន់តែទូលំ ទូលាយ ដែលនឹងលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។
ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លើកឡើងផងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ អាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាព និងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ បញ្ហានេះ ប្រទេសនីមួយៗជុំវិញពិភពលោក តែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ជាតំណាងឱ្យអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយគឺជាការ ចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជន នៅក្នុង សង្គមជាតិតែមួយ។ ឯកឧត្តម អភិបាល មានជឿជាក់យ៉ាងមុតមាំថា វត្តមាននៃថ្នាក់ដឹកនាំ និងក្រុមការងារធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំសិក្ខាសាលានៅខេត្តស្ទឹងត្រែងនេះ នឹងជំរុញការចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើងថែមទៀត សំដៅលើក កម្ពស់មុខមាត់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើនឡើងមួយកម្រិតថែមទៀត៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS15 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!