ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់អាជ្ញាធរសួងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំទីតាំងរោងចក្រ ដែលមានបរិស្ថានល្អ សម្រាប់ការងាររបស់បងប្អូនកម្មករនិយោជិតនៅទីនេះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាង ពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងត៍ បានជាងពីរលានតោនក្នុងមួយឆ្នាំៗ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ថ្ងៃនេះ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ដើម្បីទប់ស្កាត់កុំឲ្យមានការកាប់សម្លាប់ គ្នាបន្តទៀត បងប្អូនជនរួមជាតិទាំងអស់ត្រូវតែរួមគ្នាថែរក្សា ការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សម្រេចចិត្តខុសតែមួយភ្លែតដែលក្រុមខ្មែរក្រហមធ្វើរដ្ឋប្រហារទម្លាប់សម្ដេចព្រះនរោត្តមសីហនុតែការសម្រេចចិត្តខុសនេះបានធ្វើឱ្យកម្ពុជារងគ្រោះសម្លាប់ប្រជាពលរដ្ឋជាង៣លាននាក់ និងធ្វើឱ្យប្រទេសរងគ្រោះជាង៣០ឆ្នាំ ដូច្នេះយើងត្រូវទប់ស្កាត់កុំឱ្យរបបដ៏ខ្មៅងងឹតនេះងើបឡើងវិញ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.កនាថ្ងៃនេះ ដែលស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ គឺជាមនុញ្ញផលនៃសន្តិភាព ៕
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ទីតាំងនៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា, ទីតាំងតំបន់ឱរ៉ាល់នេះ ក៏ជាកន្លែងដែលសម្ដេចតេជោ ចាប់ផ្ដើមយកធ្វើការចាប់ផ្ដើមស្វែងរកសន្ដិភាពមុនគេផងដែរ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ពាក្យសន្ដិភាពនេះ គឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយពាក្យនេះដែរ ដើម្បីរក្សាសន្ដិភាព។ សន្ដិភាពនេះ គឺជាគ្រឹះសំខាន់ក្នុងការការពារកុំឱ្យរបបខ្មៅងងឹតត្រលប់មកវិញ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងតិ៍ នៅឆ្នាំ ១៩៦១ ប៉ុន្ដែដោយសារសង្គ្រាមទើបបានបិទទៅវិញ ក្រោយសង្គ្រាមក៏មានការបើកឡើងវិញបន្តិចបន្តួច និងនាំចូលស៊ីម៉ងតិ៍ ពីក្រៅប្រទេស ប៉ុន្ដែរហូតដល់ឆ្នាំ២០០៧ កម្ពុជាចាប់ផ្ដើមធ្វើការផលិតរោងចក្រស៊ីម៉ងតិ៍អាចផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកបាន។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសណាក៏មានធ្វើរោងចក្រទាញយករ៉ែពីធនធានធម្មជាតិរបស់ពួកគេដែរ ប៉ុន្ដែការទាញយកនេះ គឺធ្វើដោយការទទួលខុសត្រូវ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ពីព្រោះយើងមិនអាចយកផលិតផលទាំងអស់នេះពីប្រទេសផ្សេងរហូតនាំឱ្យបាត់បង់ចំណូលជាតិនោះទេ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា នាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះ ការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោន ក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍន៍ការដ្ឋាន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការអភិវឌ្ឍកន្លែងណាក៏ដោយបើធ្វើទៅមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសហគមន៍ សូមកុំធ្វើ ពីព្រោះយើងអភិវឌ្ឍគឺដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរដ្ឋ។ ដូចជានៅតំបន់ភ្នំខ្នងផ្សារខ្ញុំឱ្យលុបគម្រោងអភិវឌ្ឍវិស័យឯកជនចេញហើយឱ្យរក្សាទុកតំបន់នោះឱ្យសហគមន៍ទទួលផលវិញដោយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនសហគមន៍។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រស៊ីម៉ងតិ៍ចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កុំផ្ដោតតែទេសចរបរទេស ឥឡូវយើងមានទេសចរក្នុងស្រុកច្រើនណាស់ ដូច្នេះត្រូវរៀបចំ ដើម្បីបំពេញតម្រូវការទេសចរនៅក្នុងស្រុក ឱ្យបានល្អ និងគ្រប់គ្រាន់។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាឱ្យអន្តរក្រសួងសិក្សារៀបចំ ពាក់ព័ន្ធនឹងការងារមូមខ្សាច់នៅកម្ពុជាឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់នានា។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់ក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់សក្តានុពល ធនធានរ៉ែ សំណង់ និងរុករកធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់សហគមន៍មូលដ្ឋាន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ អំពាវនាវដល់វិនិយោគិនជ្រើរើសកម្ពុជា ជាគោលដៅវិនិយោគ ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់នូវភាគលាភ និងការអនុគ្រោះជាច្រើនដល់វិនិយោគិននានា។

-
ព័ត៌មាន6 days ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន2 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន1 day ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម
-
ព័ត៌មាន5 days ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន6 days ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន4 days ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន
-
ព័ត៌មាន1 week ago
ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈជំងឺកូវីដ-១៩ ប្រភេទថ្មី ជេអ៊ិន១ (JN.1) ឆ្លងលឿន និងបន្តកើតមាននៅកម្ពុជា