ព័ត៌មាន
អ្នកនាំពាក្យ៖ “បងប្អូនកម្មករអាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយដោយទូទាត់ជាអត្ថប្រយោជន៍ពីរោងចក្រសម្រាប់បងប្អូនដែលមិនចង់ទៅទីតាំងថ្មី”
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា សម្រាប់ករណីនៃការប្តូរទីតាំងរបស់រោងចក្រគល័រ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលផ្តល់ជម្រើសចំនួន២ជូនបងប្អូនកម្មករ គឺទី១. ភាគីរោងចក្រនៅតែបន្តទទួលយកបងប្អូនដែលព្រមទៅធ្វើការនៅទីតាំងថ្មីដែលនៅស្រុកបាទី ខេត្តតាកែវដែលមានចម្ងាយប្រមាណ៤០គីឡូពីទីតាំងបច្ចុប្បន្នដែលរោងចក្រមានភាពទំនើប និងទីតាំងទូលាយជាងដែលផ្តល់ផាសុភាពជូនបងប្អូនកម្មករ។ ទី២. ភាគីរោងចក្របានព្រមព្រៀងគិតគូរអត្ថប្រយោជន៍ជូនកម្មករដែលមិនចង់ប្តូរទៅទីតាំងថ្មីស្របតាមច្បាប់មិនឱ្យបងប្អូនបាត់ប្រយោជន៍នោះឡើយ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះដោះស្រាយផ្ទាល់នៅរោងចក្រគល័រដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញដោយយកចិត្តទុកដាក់បំផុត និងឈរលើគោលការណ៍រក្សាឱ្យបានប្រយោជន៍ជូនកម្មកររបស់យើង និងរក្សាអ្នកវិនិយោគដដែលដើម្បីបន្តបង្កើតការងារជូនកម្មករដែលស្របទៅតាមច្បាប់ស្តីពីការងារ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ៕



-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន2 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ