ព័ត៌មាន
រយៈពេល៤ខែក្នុងឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលកុងតឺន័រឆ្លងកាត់ជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs)
កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ទទួលបាននាវាសរុបប្រមាណ ១ ១៦៣ គ្រឿង និងមានបរិមាណ កុងតឺន័រឆ្លងកាត់ សរុបប្រមាណជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។

តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញអំពីលទ្ធផលអាជីវកម្ម និង សេវា កម្ម ដែលអនុវត្តសម្រាប់ខែ មេសា ឆ្នាំ ២០២៥ (ដែលពុំទាន់ធ្វើសវនកម្ម) ក្នុងនោះកំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណនាវាសរុបប្រមាណ ២៦៦ គ្រឿង កើនឡើងជាង ១៧ ភាគរយ និងទទួលបានបរិមាណកុងតឺន័រជាង ៣៤ ពាន់ធីអ៊ីយូ (TEUs) ថមថយាង ៥ ភាគរយ និងមានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ជិត ៤០ ម៉ឺនតោន ថយចុះប្រមាណជិត ៤ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។
ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះវិញ, កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននាវាសរុបចំនួន ១ ១៦៣ គ្រឿង កើនឡើងជិត ២៥ ភាគរយ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ, បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ មានចំនួនជិត ១,៧ លានតោន កើនឡើងិត ២៤ ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរចូល ១៧១ គ្រឿង កើនជាង ១ ភាគរយ និងមានចំនួនមនុស្សឆ្លងកាត់ ១៨ ពាន់នាក់ កើន ៨ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផស្វយ័តភ្នំពេញ ថ្មីៗនេះ, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ និងគាំទ្រកំពង់ផែស្វយ័តភ្នំពេញ យកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណត ផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើឱ្យសមត្ថភាព ទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ខណៈដែលចំណតផែរណបពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណតផែទទួលទំនិញជាកុងតឺន័រផងដែរ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុងមួយឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត