ព័ត៌មាន
ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៃកម្ចីក្រៅផ្លូវការជូនដល់ប្រជាជនខេត្តស្ទឹងត្រែង
ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែលជាកាតព្វកិច្ចអាទិភាព និងចាំបាច់ នៃកម្ចីឥណទានក្រៅផ្លូវការ ដែលកំពុងរីករាលដាល ជូនប្រជាជនតាមមូលដ្ឋាននៅខេត្តស្ទឹងត្រែង ដែលជាកាតាលីករជួយជំរុញ និង លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះថា ជុំវិញកម្ចីឥណទាននេះ សព្វថ្ងៃកម្ចីក្រៅ ប្រព័ន្ធបានកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុង ទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាព សុច្ចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន ប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។

ឯកឧត្តម បន្តថា លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តកិច្ចការសំខាន់រួមមាន៖ បន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងទីស្នាក់ការកណ្ដាល និងសាខា បន្តសហការជាមួយក្រសួង មហាផ្ទៃ ក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam ពង្រឹងយន្តការដោះស្រាយបណ្តឹង, បង្កើតក្រុមការងាររៀបចំយន្តការឯករាជ្យ ក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល, និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន, បន្តផ្សព្វផ្សាយបទប្បញ្ញតិ នានា នៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុបន្តផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្ដាញសង្គមផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា, រៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ, សិស្ស-និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា និង បន្តសហការជាមួយ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារ អតិថិជន។

ឯកឧត្តម យឹម លាត លើកឡើងបន្ថែមថា បញ្ហានេះធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្ត នូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងតម្លាភាព និង ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។ ទាក់ទិនបញ្ហានេះ, ឯកឧត្តមបានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ ផ្ដល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប