ព័ត៌មាន
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅរដ្ឋ Karnataka របស់ប្រទេសឥណ្ឌា ខណៈក្រុមអាជ្ញាធរចេញសញ្ញាព្រមាន
កំពង់ឆ្នាំង៖ មកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៦ថ្ងៃហើយ ដែលក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយយកអាចម៍ដីដែលខ្លួនចាក់ចូលទន្លេសាបនៅចំណុចភូមិទី១ សង្កាត់ខ្សាម ជាប់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយកាយដីបានមួយរយៈ។ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានបន្តថា៖ តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក គេមិនបានឃើញក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំងបន្តកាយយកអាចម៍ដីដែលខ្លួនបានចាក់ចូលទន្លេសាប ប្រវែង៧០ម៉ែត្រ កាលពីអំឡុងខែមីនា និងមេសា ឆ្នាំ២០២៥ ចេញនោះឡើយ មិនដឹងមានមូលហេតុអ្វីអោយប្រាកដ។ ប្រជាពលរដ្ឋបានរអ៊ូរទាំថា ពេលក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង ចាក់ដីចូលទន្លេសាបនោះ មិនមានការរអាក់រអួលដូចពេលកាយដីចេញវិញនោះទេ គឺធ្វើទៅដោយរលូន និងលឿនទៀតផង តែដល់ពេលក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប រួមនឹងអាំជ្ញាធរខេត្កកំពង់ឆ្នាំងអោយកាយអាចម៍ដីចេញវិញ មានការរអាក់រអួលជាច្រើនលើកច្រើនសារ ហាក់បីដូចមិនចង់កាយដីចេញអ៊ីចឹង។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ហែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជំរុញក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង ពន្លឿនការកាយដីចេញវិញអោយដូចសភាពដើមផង ព្រោះទឹកទន្លេសាប នឹងចាប់ផ្តើមឡើងក្នុងខែមិថុនាខាងមុខនេះហើយ ម្យ៉ាងទៀតកុំអោយជាគំរូអាក្រក់ដល់ជនដទៃទៀត អាចចាក់ដីលុបទន្លេសាបយកជាកម្មសិទ្ធិផងដែរ។
សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់អោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបដែលខ្លួនបានចាក់ចូលប្រវែង៧០ម៉ែត្រចេញវិញអោយអស់ដូចសភាពដើម តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥មកម្លេះ តែដំណើរការកាយចេញ មិនបានដូចការគ្រោងទុកនោះឡើយ។ ជាបន្តបន្ទាប់ ទាំងក្រសួងធនធានទឹក, អាជ្ញាធរទន្លេសាប, និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានជំរុញក្រុមហ៊ុនជាច្រើនលើកច្រើនសារ ដើម្បីអោយអស់អាចម៍ដីដែលក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ចូលទន្លេសាប៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ