ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖សហគ្រាសធុនតូច និងធម្យមដើរតួនាទីសំខាន់ជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិក្នុងនោះបានរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប
ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បញ្ជាក់ថា សហគ្រាសធុនតូច និងធម្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកក៏ដូចជាជ្រោមជ្រែងដល់សេដ្ឋកិច្ចកម្ពុជា ខណៈកន្លងមកនេះបានចូលរួមចំណែកចំនួន ៦៣% នៃផលិតផលក្នុងស្រុកសរុប។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីកាយដែលបានជួបជាមួយ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសមនៅព្រឹកនេះ។ សម្ដេចតេជោ បានអរគុណដល់សមាគមដែលបានចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតជាសម្ព័ន្ធមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្ដេចតេជោបានសង្គត់ធ្ងន់ថា គ្រឹះដ៏រឹងមាំនៃសន្ដិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យរួមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រើសើរឡើង។
នៅក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម បានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូទាំងអស់បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកឧកញ៉ា បានជម្រាបជូនសម្ដេចតេជោថា កន្លងមកសមាគម បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមរៀបចំពិធីបុណ្យសំខាន់ៗដូចជា បុណ្យសមុទ្រ និងបុណ្យទន្លេដោយមានរៀបចំការតាំងពិព័រណ៍ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឱកាសនោះរួមនឹងសកម្មភាពសំខាន់ៗជាច្រើនទៀតដែលសមាគមបានធ្វើ ក៏ដូចជាការបណ្ដុះបណ្ដាលនៅទាំង២៥រាជធានី-ខេត្ត គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូច និងធម្យម អំពីការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអាជីវកម្ម ជាពិសេសគឺការបណ្ដុះបណ្ដាលឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបាននូវកម្ចីក្នុងការអភិវឌ្ឍបន្ថែមចំពោះសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួន។
ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ថា៖«សហគ្រាសធុនតូច និងធម្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកក៏ដូចជាជ្រោមជ្រែងដល់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានជាង ៩៨ ភាគរយនៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានជាង ៧,៥ សែនសហគ្រាស ដែលបានផ្ដល់ការងារជាង ៧០% នៃកម្លាំងពលកម្មសរុបជាង ២,៩ លាននាក់ ទទួលបានការងារធ្វើតាមរយៈសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។
សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ជាពិសេចូលរួមចំណែកចំនួន ៦៣% នៃផលិតផលក្នុងស្រុកសរុប ដែលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី ក៏ដូចជាការចូលរួមយ៉ាងសំខាន់នៃសហគ្រាសធុនតូច និងមធ្យមក្នុងការចូលរួមជ្រោមជ្រែងការអភិវឌ្ឍប្រទេសកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាំងតែពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី រហូតដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងជ្រោមជ្រែងលើកស្ទួយជាបន្តបន្ទាប់។ សម្ដេចបានជំរុញឱ្យសហគ្រាសធុនតូច និងធម្យមបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកំពុងធ្វើ ដើម្បីលើកទឹកចិត្ត និងជួយដល់សហគ្រាសធុនតូច និងមធ្យម៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 day ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច