ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ រៀននៅក្រោមដើមឈើប្រហែលជាសិស្សមានសមត្ថភាពល្អជាងរៀននៅសាលាដែលមានអគារថ្មខ្ពស់ ប្រសិនបើសាលាមានអគារថ្ម គ្រូខ្វះសមត្ថភាពហើយរៀនក្រោមដើមឈើគ្រូមានសបត្ថភាព។ សម្ដេចគាំទ្រ និងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំចំពោះការពង្រឹងសមត្ថភាព គុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្ដេចបានណែនាំឱ្យរៀបចំរួចហើយដើម្បីឱ្យធ្វើការជ្រើសរើសគ្រូដែលមានសមត្ថភាព ឬគុណវុឌ្ឍិលើជំនាញច្បាស់លាស់អាចមានលទ្ធភាពទៅបង្រៀនដល់សិស្សលើជំនាញណាមួយច្បាស់លាស់ ក្នុងនាមជាមន្រ្ដីកុងត្រាតែមិនមែនជាមន្រ្ដីគ្រូក្របខណ្ឌរដ្ឋទេ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ដើម្បីឱ្យគុណភាពអប់រំខ្លាំង ទាល់តែយើងមានលទ្ធភាពទាក់ទាញគ្រូមកបង្រៀននៅសាលារៀនរដ្ឋ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលបានគិតគូរតាំងពីដើមអាណត្តិ ក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីក្របខណ្ឌ ដើម្បីកុំឲ្យក្របខណ្ឌប៉ោង ដោយស្របតាមនិយាម ស្តង់ដារច្បាស់លាស់ និងលក្ខខណ្ឌស្ថានភាពជាក់ស្ដែង ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតដល់អាណត្តិទី៧នេះ គឺបានផ្ដល់អាទិភាពសំខាន់លើការធ្វើកំណែទម្រង់វិស័យអបរំជាពិសេសការធ្វើកំណែទម្រង់ និងពង្រឹងគុណវុឌ្ឍិគ្រូបង្រៀននេះឯង។ ជាលទ្ធផលជាក់ស្ដែអការសម្ពោធសមិទ្ធភលនានាក្នុងវិស័យអប់រំ និងសម្ពោធសមិទ្ធផលថ្ងៃនេះ ក៏ជានិម្មិតរូបមួយក្នុងការពង្រឹងវិស័យអប់រំផងដែរ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញការគាំទ្រ និងសប្បាយចិត្តចំពោះការជំរុញការអានរបស់ក្រសួងអបររំ ខណៈសម្ដេចបានសង្កេតឃើញថាកំណើនការអានសៀវភៅរបស់កុមារសិស្សានុសិស្សមានការកើនឡើងច្រើន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញការកោតសរសើរ ដែលសាលារៀនរៀបចំឱ្យមានការប្រកួត ប្រជែងតស៊ូមតិរបស់សិស្ស នៅតាមសាលារៀនដែលធ្វើឱ្យសិស្សមានសមត្ថភាពក្នុងការស្រាវជ្រាវ និងការអានមានការកើនឡើង។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អរគុណដល់ក្រសួងអប់រំ ដែលបានរៀបចំដាក់និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេចនៅវិទ្យាស្ថានជាតិអប់រំ សម្រាប់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសាធារណៈជន។ សម្ដេចជំរុញឱ្យយកនិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់សម្ដេចបន្ថែមទៀត សម្រាប់ដាក់នៅបណ្ណាល័យនេះ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់សិស្សកុំពឹងផ្អែកទៅលើឧបករណ៍ ឬ AI ខ្លាំងពេកលើការសិក្សារៀនសូត្រ និងស្រាវជ្រាវ ដែលនាំឱ្យសិស្សបាត់បង់មូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រ ខ្វះខាតការអាន និងសរសេរ ឈានទៅខ្សោយសមត្ថភាពនាពេលខាងមុខ។ ប៉ុន្ដែត្រូវបែរមកខិតខំសិក្សាស្រាវជ្រាវ អាន និងសរសេរ សង្ខេបដោយខ្លួនឯង ទើបអាចឱ្យយើងមានចំណេះពិតប្រាកដ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ចង់ឃើញស្នាដៃស្រាវជ្រាវរបស់និស្សិត និងបញ្ញវន្តខ្មែរមានកាន់តែច្រើននៅតាមបណ្ដាល័យ និងតាមសាកលវិទ្យាល័យនីមួយៗ ដែលជារបកគំហើញរបស់កូនខ្មែរ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ លើកទឹកចិត្តដល់និស្សិតខ្មែរ ដែលបានស្រាវជ្រាវឯកសារ ផ្សេងៗរួចហើយ ពីជំនាន់មួយទៅជំនាន់មួយ យកតម្កល់ទុក នៅក្នុងបណ្ណាល័យ និងតាមសាកលវិទ្យាល័យផ្សេងៗ ដើម្បីទុកជាកេរដំណែលសម្រាប់និស្សិត និងអ្នកស្រាវជ្រាវជំនាន់ក្រោយបន្តបន្ទាប់ទៀត។










-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ