ព័ត៌មាន
សម្ដេចធិបតី៖ ការអប់រំសំខាន់បំផុតគឺ «គ្រូ និងសិស្ស» ព្រោះគុណភាពនៃការសិក្សាអាចធ្វើទៅបានអាស្រ័យលើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ។ បន្ថែមពីនេះ យើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅកម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់លាស់ក្នុងការជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។
ភ្ជាប់នឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូខាងលើ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញការអានរបស់យុវជន តាមរយៈការបង្កើតយុទ្ធនាការ និងទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើជាបន្តបន្ទាប់នាពេលកន្លងមក ដែលការណ៍នេះនឹងបង្កើននូវទម្លាប់នៃការសិក្សា ហើយនឹងជួយឱ្យមានបំណិនលើការត្រិះរិះ និងថ្លឹងថ្លែង ដោយចំណេះដឹងពិតប្រាកដ។ ក្នុងន័យនេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យមានការចងក្រងស្នាដៃ និងនិក្ខេបបទបញ្ចប់ការសិក្សា ការសិក្សាស្រាវជ្រាវ និងប្រវត្តិសាស្ត្រផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្ស និស្សិតជំនាន់ក្រោយបានបន្តសិក្សា ស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ ហើយអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរស្របតាមបរិការថ្មីៗផងដែរ។
បន្ថែមពីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ការរំពឹងទុក និងសង្ឃឹមថាកូនខ្មែរ នឹងខិតខំរៀបចំការសិក្សាស្រាវជ្រាវ និងចងក្រងស្នាដៃ និងរបកគំហេីញនានា ពិសេសប្រវត្តិសាស្ត្រខ្មែរ ដែលចេញពីកូនខ្មែរឱ្យបានច្រេីន ដើម្បីតម្កល់ទុកក្នុងប្រទេស និងផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយៗ។ ព្រមជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យគ្រប់ក្រសួង/ស្ថាប័នជំនាញទាំងអស់ ខិតខំចងក្រង និងថែរក្សាឯកសារ ដើម្បីបន្សល់ទុកសម្រាប់មន្ត្រីជំនាន់ក្រោយៗបានសិក្សាស្វែងយល់ ក៏ដូចជាយកទៅបំពេញការងារឱ្យកាន់តែប្រទាក់ក្រឡា និងកាន់តែល្អប្រសើរ ដើម្បីរក្សាបាននូវនិរន្តភាពនៃបទដ្ឋានការងារ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីបន្តរួម ចំណែកដល់ការលើកកម្ពស់គុណភាព និងសមត្ថភាពរបស់វិស័យអប់រំនៅកម្ពុជា ដល់ក្រសួងអប់រំ យុវជន និងកីឡា៖ ១/ ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្តង់ដាសាលាគរុកោសល្យគំរូ» ។ ២/ ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្រ្តថ្មី នៃការបង្រៀន, ការរៀន និងការវាយតម្លៃ ដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និង ភាពច្នៃប្រឌិតខ្ពស់ ។ ៣/ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀន តាមរយៈ ការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និង ការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យបានទូលំទូលាយ និង ការធ្វើទំនើបកម្មការបណ្តុះបណ្តាលនាយកសាលាគ្រប់កម្រិត។ និង ៤/ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារសារធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លងអាជីពគ្រូបង្រៀន, នាយក, អ្នកឯកទេសអប់រំ, និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និង រក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមានសមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដៃការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលគ្រូបង្រៀន៕







-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា2 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន7 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ