ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី៖ សម្ដែងនូវការអបអរចំពោះសមិទ្ធផល ដែលបានពង្រីកដល់២០០ក្រុមហ៊ុន មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បងប្អូនកម្មករ និយោជិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុឡើងដល់ជាងបីម៉ឺននាក់នោះមិនមែនជាតួលេខលើក្រដាស់នោះទេ គឺ ជាតួលេខពិតប្រាកដ។ សម្តេច បានបង្ហាញនូវមោទនភាព ខណៈកំណើនការងារពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗនោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រោងចក្រសហគ្រាសនៅកម្ពុជា បានកើនឡើងដល់ជាងបួនម៉ឺនប្រាំពាន់រោងចក្រសហគ្រាស ហើយមានបងប្អូនកម្មករ និយោជិតបម្រើការ ងារជាង១លាន៦សែននាក់ ខណៈរកថវិកាបានជាង៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រោងចក្រ សហគ្រាសនៅកម្ពុជាបច្ចុប្បន្នបានកើនដល់ជាងបួនម៉ឺនរោងចក្រ សហគ្រាស ដោយមានកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាសទាំងនោះមានជិតពីរលាននាក់ និងទទួលបានប្រាក់ឈ្នួលជាងប្រាំពាន់លានដុល្លារក្នុងមួយឆ្នាំ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តបញ្ជាក់ថា កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្វីត្បិតផ្គួចផ្ដើមបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ប៉ុន្ដែមានរោងចក្រប្រទេសអាមេរិក និងបារាំង ជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ដើម្បីបង្កើនការងារ និងជីភាពដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រាជរដ្ឋាភិបាលយកទាំងអស់មិនថាស្ពៃ ឬសាច់គោ ពោលគឺគោលន យោបាយការបរទេសគ្រប់ប្រទេសទាំងអស់មិនប្រកាន់ចិន អាមេរិក ជប៉ុន ឬប្រទេសណានោះឡើយ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ដើម្បីឆ្លើយតបចំពោះបងប្អូនប្រជា ពលរដ្ឋ ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសនោះ រាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណាបង្កើនការទាក់ទាញអ្នកវិនិយោគបរទេស ឲ្យមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅអំឡុងការដាក់ដំឡើងពន្ធរបស់អាម៉េរិក មានក្រុមអ្នករិះគន់មួយចំនួនតូចបានលើកឡើងថា តើកម្ពុជាគួរជ្រើសរើសយកស្ពៃ(ចិន) ឬ ជ្រើសរើស សាច់គោ(អាម៉េរិក)? សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវការទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ ដើម្បីសុខភាពយើងរឹងមាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ប្រទេសនានាគេមិនប្រកាន់អាម៉េរិក បារាំង ចិន អង់គ្លេសអ្វីនោះទេ គឺគេធ្វើការជាមួយគ្នា សហការជាមួយគ្នាទាំងអស់ តើចាំបាច់អ្វីដែលកម្ពុជាត្រូវជ្រើសរើសយកអ្នកនេះ ឬ អ្នកនោះ?
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖យើងមិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែយើងសុខចិត្តមកឈឺក្បាលចំពោះការខិតស្វែងរកការងារធ្វើ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញការសាទរ ខណៈ នាវាដឹកទំនិញខ្នាតធំបានដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ដែលលទ្ធផលនេះបានកាត់បន្ថយរយៈពេលដឹកញ្ជូនពី៧ទៅ១០ថ្ងៃ និងកាត់បន្ថយការចំណាយប្រមាណ២០-៣០% នៃការចំណាយប្រតិបត្តិការរបស់កំពង់ផែ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា មិត្តចិនតែងតែជួយកម្ពុជា គ្រប់កាលៈ និងគ្រប់វិស័យ ហើយមិត្តចិនតែងតែជួយកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ខណៈជំហររបស់កម្ពុជាចំពោះមិត្តចិន គឺគាំទ្រនូវគោលនយោបាយចិនតែមួយ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល កម្ពុជាប្រកាន់ខ្ជាប់ជានិច្ច ដោយឥតងាករេ នូវគោលនយោបាយ«ចិនមួយ»។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិ ដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០ បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 day ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច