ព័ត៌មាន
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាគណៈធិបតីក្នុងសិក្ខាសាលាពិភាក្សា និងពិគ្រោះយោបល់ស្តីពី ការផ្លាស់ប្តូរឆ្នាំគោលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ពីឆ្នាំ២០០៦ ទៅឆ្នាំ២០១៩
កំពង់ចាម៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាគណៈធិបតីក្នុងសិក្ខាសាលាពិភាក្សា និងពិគ្រោះយោបល់ស្តីពី ការផ្លាស់ប្តូរឆ្នាំគោលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ពីឆ្នាំ២០០៦ ទៅឆ្នាំ២០១៩ សម្រាប់ថ្នាក់ជាតិ និងថ្នាក់ខេត្ត និងបណ្តុះបណ្តាលបច្ចេកទេសក្នុងការប្រើប្រាស់ថេប្លេត (CAPI) ក្នុងការប្រមូលថ្លៃទំនិញទីផ្សារដែលមានការចូលរួមពីមន្រ្តីបច្ចេកទេស នៃមន្ទីរផែនការទាំង២៥ រាជធានីខេត្ត សរុបចំនួន៧០ នាក់។
ឯកឧត្តម រិន វីរៈ បានលើកពីសារៈសំខាន់នៃស្ថិតិថ្លៃ និងអតិផរណា ដែលទិន្នន័យសន្ទស្សន៍ថ្លៃនេះមានសារៈសំខាន់ណាស់ក្នុងការរៀបចំគោលនយោបាយ តាមដានស្ថេរភាពថ្លៃ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ក្រៅពីនេះស្ថិតិសន្ទស្សន៍ថ្លៃត្រូវបានប្រើប្រាស់ក្នុងគោលបំណងរៀបចំកិច្ចសន្យាអាជីវកម្ម តម្លើងប្រាក់បៀវត្ស និងកិច្ចការផ្សេងៗក្នុងធុរកិច្ច ដែលចាំបាច់មន្រ្តីស្ថិតិត្រូវយកចិត្តទុកដាក់ រៀនសូត្រអោយចេះ ដើម្បីចូលពង្រឹងគុណភាពប្រមូលថ្លៃទីផ្សារ។









-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ