ព័ត៌មាន
គិតត្រឹមខែមេសាឆ្នាំនេះ វិស័យកាត់ដេរផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកចំនួនប្រមាណ ៩៧ម៉ឺននាក់
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា វិស័យឧស្សាហកម្មកាត់ដេរទូទាំង គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ មានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស កម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក។
នៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតចាប់ពីដំណាច់ឆ្នាំ២០២៤ រហូតមកដល់ត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួនជាង ៤ម៉ឺន ៤ពាន់ ៧៩៨ ដល់ចំនួន ៤ម៉ឺន ៥ពាន់ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥.៩ពាន់លានដុល្លារអាម៉េរិក។
ទាក់ទិនទៅនឹងកំណើនសហគ្រាស គ្រឹះស្ថាននេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានរាយការណ៍បន្តថា សម្រាប់ខេត្តព្រះសីហនុសហគ្រាសមានការកើនឡើងពីចំនួន ៦៩សហគ្រាស ជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិតសរុបចំនួនជាង ១១ម៉ឺន ៥ពាន់នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារអាម៉េរិក។
ឯកឧត្តម បានបន្ថែមទៀតថា
កម្មករ កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រ បាននិយាយឱ្យដឹងថា ដោយសារតម្លៃនៃសុខសន្តិភាព គឺបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការងារធ្វើដូចសព្វថ្ងៃនេះ។ ជាពិសេស បានផ្តល់នូវការរស់នៅជួបជុំគ្រួសារ និងមានឱកាសធ្វើការងារដែលពេញចិត្ត ដែលមានប្រាក់ខែសមរម្យ បើកទៀងទាត់ ដែលអាចចិញ្ចឹមជីវភាពគ្រួសារដូចសព្វថ្ងៃ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតតាមរយៈប័ណ្ណ ប.ស.ស. ។
សូមជំរាបជូនថា គិតរហូតមកទល់បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តការពិភាក្សាប្រាក់ឈ្នួលអប្បបរមាតាមយន្តការត្រីភាគីជារៀងរាល់ឆ្នាំ ជាក់ស្តែងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥នេះ គឺទទួលបានដោយការបន្ថែមចំនួន ២ដុល្លារ របស់សម្តេចនាយករដ្ឋមន្រ្តី លើតួលេខ ២០៦ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ដុល្លារ និងបានកំពុងអនុវត្តដោយជោគជ័យ។ ប្រសិនបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុតចន្លោះពី ២២៥ដុល្លារ ដល់ ២៣៦ដុល្លារ ក្នុងមួយខែ៕អត្ថបទ៖ ឈិត បូរ៉ាវី














-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ