ព័ត៌មាន
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចុះជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ទាំង១៤ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានជំរុញអោយមេឃុំ ក្រុមប្រឹក្សាឃុំ ត្រូវដឹងអោយច្បាស់ពីសុខទុក្ខ តំរូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងដោះស្រាយអោយបានឆាប់មានតម្លាភាព កុំធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះថ្នាក់នាំភូមិឃុំ នាំអោយមានផលលំបាកនៅពេលឃោសនារកសំឡេងឆ្នោត។ ពិធីនេះ មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុករលាប្អៀរ ក្រុមប្រឹក្សាស្រុក ឃុំ និងក្រុមប្រឹក្សាឃុំទាំង១៤ផងដែរ។
បន្ទាប់ពីលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទូទៅនៃភូមិសាស្រ្តសង្គម និងសេដ្ឋកិច្ចរបស់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា៖ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមមគ្គុទ្ទេសដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្រេចបានសមិទ្ធផលសង្គមជាតិដ៏ធំធេងជូនជាតិមាតុភូមិ និងកំពុងបន្តទៅអនាគត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរដល់អាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុករលាប្អៀរ ត្រូវបន្តពុះពារសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋអោយបានល្អ សំដៅដណ្តើមទឹកចិត្ត និងការគាំទ្រដោយបេះដូងស្មោះពិតប្រាកដយូរអង្វែងរបស់ប្រជាពលរដ្ឋ បង្កើនស្នូល និងកំលាំងសាមគ្គីរឹងមាំ ដើម្បីពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅសម្រេចជោគជ័យសារជាថ្មីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អ ក្លាយជាភូមិឃុំមានសុវត្ថិភាពជាពិសេសពង្រឹង បង្ការ បង្រ្កាបក្រុមក្មេងទំនើង នឹងរាល់បទល្មើសនានានៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ។ យុវជនឃុំនឹងភូមិ ត្រូវបង្កើនសកម្មភាពឱ្យសកម្មលើការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន ពិសេសត្រូវធ្វើកិច្ចការងារជាមួយចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានដោយសហការគ្នាឱ្យបានល្អប្រសើរឡើង។ ពន្យល់ប្រជាពលរដ្ឋ ត្រូវធ្វើការអប់រំទូន្មានកូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត៕ កាំង ហុងវាស្នា

-
ព័ត៌មាន14 hours ago
សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
-
ព័ត៌មាន1 week ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន5 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន3 days ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន15 hours ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-
ព័ត៌មាន1 week ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន6 days ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន