ព័ត៌មាន
ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា
ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin) ជំហានទី២ កម្មវិធី CHAKRA STEM APP នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំ មេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យរបស់ក្រសួងបរិស្ថាននេះ គឺផ្តើមចេញពីមនុស្សទៅឌីឌីថល ហើយដីជីថលនឹងបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រួលការគ្រប់គ្រងឯកសារ និងលំហូរការងារ។ ធានាបានតម្លាភាព និងគណនេយ្យភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកត់ត្រារាល់សកម្មភាព។ ជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ និងជាមជ្ឈមណ្ឌលកណ្តាល។ រួមទាំងការបង្កើតបរិយាកាសការងារបែបឌីជីថល ឆ្ពោះទៅរកស្ថាប័នទំនើប។
សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថល បានប្រព្រឹត្តទៅជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដែលក្រសួងបរិស្ថានតំណាងដោយឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការ STEM កម្ពុជា ដែលបានសហការ និងរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ដោយចីរភាព តាមរយៈបេសកកម្ម ៣ចម្បងគឺ ១.បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ និងទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
បើតាមប្រសាសន៍របស់លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ អង្គការSTEM ត្រូវបានបង្កើតឡើងអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ ដែលផ្តោតលើសសរស្តម្ភសំខាន់៤រួមមាន៖ ១)បច្ចេកវិទ្យា ២)វិស្វកម្ម ៣)វិទ្យាសាស្ត្រ និង៤)គណិតវិទ្យា។ យ៉ាងណាមិញការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ជួយដល់វិស័យបរិស្ថានគឺជាសកម្មភាពអាទិភាពរបស់STEM តាមរយះការបង្កើតកម្មវិធី CHAKRA STEM APP ។ លោកជំទាវបានបន្ថែមថា កិច្ចសហប្រតិបត្តិការនាពេលនេះ ពិតជាមានអត្ថន័យយ៉ាងធំធេងក្នុងការជំរុញការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងការបង្កើន ភាពបៃតងរបស់ភពផែនដី និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះ ទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ កម្មវិធី CHAKRA STEM APP នឹងជួយសម្រួល និងផ្តល់ភាពងាយស្រួល ដល់ការតាមដាននិងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយប្រសិទ្ធភាព៕

-
ព័ត៌មាន17 hours ago
សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
-
ព័ត៌មាន1 week ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន5 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន4 days ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន19 hours ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-
ព័ត៌មាន1 week ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន6 days ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន