ព័ត៌មាន
សម្ដេចធិបតី៖ ការចរចាជុំទី១ ជាមួយអាមេរិកលើការអនុវត្តពន្ធថ្មីគ្រាន់តែជាការជួបគ្នាបង្ហាញពីជំហរដោយសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២ នៅខែមិថុនាខាងមុខ នឹងមានលទ្ធផលមួយចំនួន
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា ការចរចានៅជុំទី១របស់កម្ពុជា ជាមួយភាគីអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុវត្តពន្ធថ្មីរបស់អាមេរិកកាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភាកន្លងទៅ គឺគ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញពីជំហរ និងក្ដាប់នូវការពន្យល់បន្ថែមទៅលើលក្ខខណ្ឌនៅជុំទី២ ខណៈសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២នៅខែមិថុនាខាងមុខនឹងមានលទ្ធផលមួយចំនួន។
ក្នុងឱកាសកិច្ចប្រជុំនេះ សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដំណើរការក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះបានរួមគ្នាដោះស្រាយវិញ្ញាសាចាស់ និងថ្មីៗប្រកបដោយភាពម្ចាស់ការ ដោយភាពស្វាហាប់ឈរលើគោលការណ៍សកម្ម។ សម្ដេចធិបតីបានសម្ដែងនូវការកោតសរសើរចំពោះស្ថាប័ន ក្រសួងគណៈកម្មការ និងក្រុមការងារទាំងអស់ដែលបានធ្វើការងារយ៉ាងសកម្ម ប្រកបដោយចីរភាពទទួលខុសត្រូវ ជាពិសេសក្នុងការងាររៀបចំអនុវត្តគោលនយោបាយ វិធានការ និងកម្មវិធីពិសេសចាំបាច់នានាក្នុងគោលដៅឆ្លើយតបអោយបានទាន់ពេលវេលានិងប្រើប្រាស់កម្លាំងសរុប។
សម្ដេចបានបញ្ជាក់ថា ជាក់ស្តែងរាជរដ្ឋាភិបាលអាចទប់ទល់ និងដោះស្រាយបាននូវបញ្ហានានាក្នុងស្ថានភាពដ៏លំបាកដែលបាននឹងកំពុងជួបប្រទះក្នុង និងក្រៅប្រទេសដែលមានការវិវត្តន៍ស្មុគស្មាញ និងពិបាកប៉ាន់ស្មាននៃសភាពការណ៍វិវត្តន៍អន្តរជាតិទាំងមូលរួមទាំងការកើនឡើង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចបច្ចេកវិទ្យាទំនើបៗរវាងប្រទេសមហាអំណាចសង្រ្គាមពាណិជ្ជកម្ម ជាពិសេសការអនុវត្តពន្ធគយបរិការរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំ, ជម្លោះប្រដាប់អាវុធមានការកើនឡើងបញ្ហាសន្តិសុខមិនប្រពៃណីដែលសុទ្ធជាវិញ្ញាសាដែលត្រូវរួមគ្នា ខិតខំជម្នះឆ្លងដំណោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះសម្តេចបានកោតសរសើរក្រុមការងារចរចាដែលដឹកនាំដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវចម និមល និងក្រុមការងារគាំទ្រ ដឹកនាំដោយ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើការងារចរចាពាណិជ្ជពន្ធគយបរិការ ជាមួយសហរដ្ឋអាមេរិកនៅជុំទី១ ខណៈសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២នៅខែ មិថុនាខាងមុខនេះនឹង មានលទ្ធផលមួយចំនួន។
សម្ដេចធិបតីបានបញ្ជាក់ថា ពិតណាស់គ្មានកិច្ចការចរចាណាជាមួយសហរដ្ឋអាមេរិកធ្វើឡើងទោះបីជាមួយប្រទេសសម្ព័ន្ធមិត្តក៏គេមិនអាចធ្វើឡើងក្នុងជុំទី១នោះដែរ។ កន្លងមកមានអ្នកអធិប្បាយមិនយល់ពីនីតិវិធីនៃការចរចា សម្ដេចបានបញ្ជាក់ថា ការចរចានៅជុំទី១នេះ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញពីជំហរនិងក្ដាប់នូវការពន្យល់បន្ថែមទៅលើលក្ខខណ្ឌនៅជុំទី២យើងនឹងធ្វើការងារបន្តសង្ឃឹមថាយើងនឹងអាចបញ្ចប់នៅពេលខាងមុខជាពិសេសមុនពេលកំណត់៩០ថ្ងៃរបស់សហរដ្ឋអាមេរិកពន្យាពេលនោះត្រូវបានបញ្ចប់។ សម្ដេចថ្លែងថា ទោះបីយ៉ាងណាក៏រាជរដ្ឋាភិបាលនឹងខិតខំការពារឱ្យអស់លទ្ធភាពដើម្បីផលប្រយោជន៍ជាតិរបស់យើង៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច